Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ​ជិត ១០០ នាក់ ដួលសន្លប់ ត្រូវបាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក និង​តាម​គ្លីនិក​នៅក្នុង​ស្រុក​

spot_img

​តាកែវ ៖ បើ​តាម​ការ​អោយ​ដឹង​ពី​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី​បាន​អោយដឹងថា នៅវេលា​ម៉ោង ជាង​១០​ព្រឹក​ថ្ងៃ​ទី ០៦ ធ្នូ ២០១៧​នេះ មាន​កម្មករ​រោងចក្រ​ជិត ១០០​នាក់ បាន​ដួលសន្លប់ ហើយ​ត្រូវបាន​ដឹក​យក​មក​សង្គ្រោះ​នៅ​តា​មន្ទីរពេទ្យបង្អែក​ស្រុក និង​នៅតាម​គ្លីនិក ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​កម្មករ​ដួលសន្លប់​នេះ​គឺ​បណ្តាលមកពី ពុល​ក្លិន នៅក្នុង​រោងចក្រ ធ្វើ​អោយ​កម្មករ​ជា​ច្រើន​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅក្នុង​រោងចក្រ​ដេឌី តូ​យូ​ស៊ី​ម៉ា ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពុត​សរ ស្រុក​បាទី ខេត្តតាកែវ ។ លោក​អធិការ​បាន​បន្តថា ករណី​នេះ​ដែរ​សមត្ថកិច្ច​កំពុង​ញ​ប់ដៃ​ញ​ប់ជើង ក្នុង​ការនាំយក​ជនរ​ង​គ្រោះ​ដែល​ដួល​សន្លប់​នៅក្នុង​រោងចក្រ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ហើយ​៕ តាកែវ​

spot_img
×