Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក គង់ គាំ​៖ នៅ​សុខៗ​ស្រាប់ លោក​សម រង្ស៊ី និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី លើកយក​ការ​ភ្នាល់​គ្នា ពី​ការដោះលែង​លោក កឹម សុខា

​ភ្នំពេញ​ ៖ លោក គង់ គាំ អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា នៅ​សុខៗ​ស្រាប់ លោក​សម រង្ស៊ី និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី លើកយក​ការ​ភ្នាល់​គ្នា ពី​ការដោះលែង​លោក កឹម សុខា ថា​ជា​ការរង​សម្ពាធ​អន្តរជាតិ និង ដាក់​វត្ថុ​ភ្នាល់ គឺការ​ចុះ​ចេញពី​តំណែង របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​។​

​បើ​តាមផេក​ហ្វេស​ប៊ុក លោក គង់ គាំ បានបញ្ជាក់​ថា “​ផល​វា​បញ្ជាក់​ហេតុ​។ តើ​សុខៗ​ស្រាប់តែ​លើកយក​ការ​ភ្នាល់ ពី​ការដោះលែង​លោក កឹម សុខា ថា​ជា​ការ​(​រង​សម្ពាធ​អន្តរជាតិ​) និង (​ដាក់​វត្ថុ​ភ្នាល់​) គឺ (​ការចុះ​ចេញពី​តំណែង​) របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​។ ហេតុអ្វី​? ។ ខ្លាច​លោក កឹម សុខា ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​យ៉ាងយូរ​នៅ​ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ទុក​ខ្លួន​ក្រៅ​កញ្ចប់​ឬ​?

​លោក គង់ គាំ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ​ថា ៗ​ផល​វា​បញ្ជាក់​ហេតុ​។ ផល​ជាក់ស្តែង​នៃ​ល្បែងភ្នាល់​គឺ​៖ ១- នាយករដ្ឋមន្ត្រី អន្តរជាតិ និង កឹម សុខា បានត្រឹមតែ​ទាល់ច្រក និង​ខកចិត្ត​។ ២- សេចក្តីសង្ឃឹម​ទាំង​របស់​លោក កឹម សុខា ទាំង​របស់​អ្នកគាំទ្រ និង​ទាំង​របស់​ប្រទេសជាតិ ដែល​ទន្ទឹង​គន្លឹះ​តែមួយគត់ គឺ​ខ្មែរ និង​ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ របស់​ខ្លួន​ដោយ​ខ្លួនឯង ត្រូវ​បាន​រលាយ​ខ្សុល​។ តើ​មានន័យ​យ៉ាងម៉េច​ដែលថា (​មតិ កឹម សុខា គ្មាន​សេរីភាព​) និង​មតិ​អ្នកផ្សេង​មិន​យកជាការ​។ មានតែ ប៉ុល ហំ​ម (​មួយ​) ទល់ (​ពីរ​) គឺ មូ សុខ​ហួរ និង​អេង ឆៃ អ៊ាង ទើប​អាច​វាយតម្លៃ​ថា ល្បែង​ភ្នាល់​នេះ គឺជា​គន្លឹះ​សង្គ្រោះ​ជាតិ​តែមួយ​គត់​។ លោក​អើយ មិន​យល់​ទេ ជាតិ​សំខាន់ ឬ​បុគ្គល​សំខាន់​។ ចំពោះ​ខ្ញុំ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សំខាន់ រដ្ឋធម្មនុញ្ញ​សំខាន់ ការបោះឆ្នោត​សំខាន់ ប្រជាពលរដ្ឋ​សំខាន់ៗ​៕ ​ដោយ​ ៖​ រចនា​

×