ខេត្តស្វាយរៀង ៖ បុរសជាប្ដីបាន ស្រវឹងស្រា ទាស់ពាក្យសម្ដីគ្នា ទាញស្នប់សប់កង់វាយប្រពន្ធ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨៖២០នាទីយប់ថ្ងៃអាទិត្យ ៤កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំប្រសត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា:ស្ត្រីរងគ្រោះឈ្មោះ ស៊ីវ ស្រី អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសថ្គាមខាងឆ្វេង) ប្ដីកំហូចឈ្មោះ ញ៉ែម មករា អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា ស្រវឹងស្រាលបានយកស្នប់សប់កង់វាយមកលើប្រពន្ធ ត្រូវត្រង់ថ្គាមខាងឆ្វេង បណ្ដាលឱ្យសន្លប់នៅនឹងកន្លែង បន្ទាប់ពីកើតហេតុប្ដីបានគេចខ្លួនបាត់។
បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប៕ ដោយ ៖ វ៉ៃគោ