Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​នៅ​មុខ​សាលា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ឃាត់​ជនសង្ស័យ​ជួញដូរ​២​នាក់ អ្នក​សេព​៣​នាក់​

spot_img

​បន្ទាយមានជ័យ ៖ ប៉ូលីស​ខេត្ត​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​មុខ​សាលា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​២​នាក់ និង​ត​មក​ឃាត់ខ្លួន​អ្នក​សេព​៣​នាក់​ទៀត​។​

​លោក​ឧត្តមសេនីយ៍ ចាប សុ​ផា​រឹទ្ធ ស្នងការរង​ទទួល​បង្ក្រាប​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា ៖ ការបង្ក្រាប​ដំបូង​ធ្វើឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ឆ្នាំ ២០១៧ ចំណុច​មុខ​សាលា​សង្កាត់​កំពង់ស្វាយ​ស្ថិតនៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ។​

​លោក​បន្តថា ដំបូង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ជួញដូរ​នូវ​សារធាតុ​ញៀន ២​នាក់ ក្នុងនោះ​ស្រី​១​នាក់ នៅក្នុង​ផ្ទះ​ទាម​ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី ព្រមទាំង ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១៥​ថង់​តូច (​ជំ​ទើ ០២​ថង់​) មធ្យោបាយ ម៉ូតូ ០១​គ្រឿង​។​

​លោក​បន្ថែមថា រហូតដល់​ម៉ោង ១១ យប់ កម្លាំង​បន្ត​ចាប់​ជនសង្ស័យ​ប្រើប្រាស់ ចំនួន ០៣​នាក់​ទៀត​សុទ្ធតែ​ប្រុសៗ​។ យើង​នឹង​ផ្សាយ​ជូន​ព័ត៍មាន​លម្អិត​នៅពេលបន្ត​៕ ដោយ ៖ បន្ទាយ​

spot_img
×