Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​លក់​គ្រឿងញៀន នៅ​ស្រុក​ម៉ាឡៃ​

spot_img

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​កំពុង​លួច​ជក់​និង​លក់​គ្រឿងញៀន​ត្រូវបាន​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ និង​កំលាំង​អាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ការបង្ក្រាប​ធ្វើឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​៦ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​ការងារ​គ្រឿងញៀន​បានឲ្យដឹងថា ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​មាន​ឈ្មោះ គីម​សាវ័ន្ត ភេទ​ប្រុស រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ វត្ថ​តាង​ដកហូត​បាន​រួម​មាន​រួមមាន ៖ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៣៣៧​គ្រាប់ ស្មើ​និង​ទម្ងន់​០.៥៦​ក្រាម​។ ឈ្មោះ​គីម សាវ័ន្ត​បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិតជា​បាន​ជក់​និង​លក់​គ្រឿងញៀន​ពិតប្រាកដ​។

​កំលាំង​អាវុធហត្ថ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​៕ ដោយ ៖ បន្ទាយ​

spot_img
×