Monday, December 6, 2021

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ស្លាប់ និង​នារី ២​នាក់ រួម​ដំណើរ​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ស្លាប់បាត់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​នារី ២​នាក់​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ល្បឿន ជ្រុល​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​របស់​ក្រុមហ៊ុន SCG ។​

​អ្នកភូមិ​ឱ្យដឹងថា ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​ម៉ោង ៨ និង​៣៥​នាទី​យប់ ថ្ងៃ​ពុធ ៣​រោច ខែ​មិគសិរ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

​ជាមួយគ្នា​នោះ​សមត្ថកិច្ច​បានឲ្យដឹងថា មុន​ពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​ង ហ្ស៊ូ​មើរ​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-7374 ជិះ​គ្នា​៣​នាក់ ក្នុងនោះ មាន​នារី​២​នាក់ ក្នុង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់តិ៍​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0244 របស់​ក្រុមហ៊ុន SCG ដែល​កំពុង​បត់​ចូល​ក្នុង​ការដ្ឋាន​ចំ​ពាក់កណ្តាល​រថយន្ត​បណ្តាល​ឲ្យ​ទាំង​មនុស្ស និង​ម៉ូតូ ខ្ទាត​ចូល​ក្រោម​កង់រ​ថយ​ន្កិ​នត​ស្លាប់ ម្នាក់​និង នារី​២​នាក់​រងរបួស​ធ្ងន់​តែម្តង​។​

​អ្នកភូមិ​ឱ្យដឹងថា​៖​មកទល់​នឹង​ពេលនេះ ជនរងគ្រោះ​ទាំង​៣​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា យុវជន​រងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ជាជាង​បិត​តែម​ម៉ូតូ ព្រោះ​សមត្ថកិច្ច​បាន​ឆែរ​ឆេរ​រកឃើញ​មាន​ស្កុត​សម្រាប់​បិត​ម៉ូតូ​មួយ​ចំនួន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​បាន​ចុះ​វាស់វែង និង​ឃាត់​រថយន្ត​ទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។​សាកសព​ជនរងគ្រោះ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​។ ចំណែក​ស្ត្រី​របួសធ្ងន់​២​នាក់​ទៀត ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ផងដែរ​៕ ដោយ ​៖ បញ្ញាស័ក្តិ