ភ្នំពេញ ៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបញ្ជាក់ថា សន្និសីទសារព័ត៌មានមុនប្រកាសសាលក្រមសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន។ សន្និសីទកាសែតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១០ ព្រឹក។
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានចេញដីកាកំណត់កាលបរិច្ឆេទ ប្រកាសសាល ក្រម នៅក្នុងសំណុំរឿង ០០២/០២ ដោយបានជូនដំណឹងដល់ភាគីនានាថា អនុលោមតាមវិធាន ១០២ (១) នៃវិធានផ្ទៃក្នុងអង្គជំនុំ ជម្រះសាលាដំបូងនឹងប្រកាសសេចក្តីសំអាងហេតុ និងផ្នែកនៃ សេចក្តីសម្រេចនៃសាលក្រមក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជាង និងខៀវ សំផន នៅថ្ងៃ សុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងសាលសវនាការធំនៃអវតក ចាប់ពីម៉ោង ០៩និង៣០ នាទីព្រឹក៕ ដោយ ៖ កូឡាប