Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា បើក​សម័យប្រជុំ​ពេញ អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩

​ភ្នំពេញ​ ៖ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​។ សម័យប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ ​ធ្វើ ឡើង​ក្រោម​អធិបតីភាព សម្តេច ហេង​សំរិន ប្រធានរដ្ឋសភា ដោយ​មាន​ការចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង​សំរិន ប្រធានរដ្ឋសភា ដោយ​មាន​ការចូលរួម​ពី​សមា ជិក​ រដ្ឋសភា​ចំនួន​១១៥​រូប​។​

​របៀបវារៈ​ដែល​នឹង​ពិភាក្សា​នៅ​ក្នុង​សម័យប្រជុំ​មាន​៖

១៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​

២៖ សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។​

៣៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តី​ពី​ការចៀស វាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​

៤៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សិន្ធិសញ្ញា​ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​៕​ ​ដោយ​ ៖ ​កូឡាប​

×