Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! នារី​ម្នាក់​ជួប​បុរស​១​ក្រុម​អត់​ដឹង​​ចោរ​សោះ ធ្វើ​ពុត​ជា​ខូចខាត​ម៉ូតូ​ដោយសារ​រថយន្ត​នាង​បង្ក​នៅពេល​យប់ ដល់ពេល​នាង​ចុះ​ពិនិត្យ មានអី​….

spot_img

​ចែករំលែក​បទពិសោធ​ន៍​ជួបប្រទះ​លើក​ទី​១​ក្នុង​ជីវិត នៅលើ​ហ្វេ​ស​ប៊ុ​ក នារី​ម្នា​ក់បាន​រៀបរាប់​ឲ្យ​ដឹងថា កាល​វេលា​ម៉ោង​ប្រហែល ១០ យប់ ថ្ងៃ​ពុធ (៧ វិច្ឆិកា ២០១៨) ខណៈ​ចរាចរណ៍​កំពុង​ចលនា​យឺតៗ ហើយ​នាង​ក៏​កំពុង​បើកបរ​រថយន្ត​តែម្នាក់ឯង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ហាយវ៉េ Kajang Silk (​ម៉ាឡេស៊ី​) នៅពេលនោះ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង ស្ថិតនៅ​ពីមុខ​នាង​បាន​ចាប់​ហ្វ្រាំង​យ៉ាង​ប្រថុច​ញ៉ុច និង​នាង​ក៏​ចាប់​ហ្រ្វាំង​​បន្ទាប់ ហើយ​ភ្លាមៗ​នោះ នាងក៏​​បានដឹងថា មាន​ម៉ូតូ​១​គ្រឿង បាន​បុក​គូទ​ឡាន​របស់​នាង ។

​នារី​រងគ្រោះ​បាន​ពន្យល់ថា បុរស​ម្នាក់​ដែល​ហាក់ដូចជា​គាត់​ពុំ​អាច​ចាប់​ហ្វ្រាំង​ទាន់ពេលវេលា ហើយ​គាត់​បានធ្វើ​ពុត​ថា​ម៉ូតូ​របស់គាត់​ខូច ។ គាត់​បន្ទាប់មក ក៏បាន​អូស​ម៉ូតូ​ឈប់​ក្បែរ​ចិញ្ចើមផ្លូវ និង​នៅពេលនោះ បុរស​ម្នាក់​នៅលើ​ម៉ូតូ​១​គ្រឿង​ទៀត បាន​ឈប់​នៅក្បែរនោះ និង​បាន​សួរថា​តើ​អ្វីៗ​អត់​មាន​បញ្ហា​ទេ​ឬ ។​

​បន្ទាប់ពីនោះ នាង​ក៏បាន​ចុះ​ពី​រថយន្ត​របស់​នាង ព្រោះ​នាង​បាន​គិតថា នឹង​អាចមាន​បញ្ហា​ជាមួយ​ម៉ូតូ​របស់​បុរស​នោះ ។ នាង​ក៏បាន​គិតថា វា​សុវត្ថិភាព ក្នុងការ​ចាកចេញ​ពីរ​ថ​យន្ត​របស់​នាង ព្រោះថា ផ្លូវ​ហាយវ៉េ​ដែល​ត្រូវ​បាន​បែង​ចែក​ជា​​​៣ ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បើកបរ​លើ​នោះ និង​បូករួម​បន្ថែម ចរាចរណ៍​នៅពេលនោះ​ក៏​យឺត​ផងដែរ ។​

​នាង​ក៏បាន​ដក​ទូរស័ព្ទ​របស់​នាង ព្រោះ​នាង​ចង់​ថតរូប​ភាព​មួយចំនួន ទៅលើ​ការខូចខាត​ណាមួយ​នៃ​ម៉ូតូ​បុរស​នោះ ហើយក៏​មានបំណង​ប្រញាប់​ចាក​ចេញពី​ទីនោះ​ភ្លាមៗ​ផងដែរ ប្រសិនបើ​វា​ពុំមាន​បញ្ហា​ធ្ងន់ធ្ងរ ។​

​នាង​បាន​សួរ​បុរស​នោះ​ថា តើ​ម៉ូតូ​របស់គាត់​មិន​អី​ទេ ប៉ុន្តែ គាត់​មិន​ឆ្លើយ និង​ធ្វើ​ពុត​បន្ត​ជា​ត្រួតពិនិត្យ​ម៉ូតូ​ទៀត ។ ដោយ​សង្ស័យ​នឹង​ឥរិយាបទ​ដ៏​ចម្លែក​របស់​បុរស​នោះ នាង​ក៏​លើក​ទូរស័ព្ទ​ថត​ម៉ូតូ ។ នៅពេល​នាង​ដឹងថា ម៉ូតូ​មិនមាន​ស្លាក​លេខ​ត្រឹមត្រូវ នាង​ក៏​ចាប់ផ្តើម​សង្ស័យ​កាន់​ខ្លាំង​តែម្តង​! ទោះយ៉ាងណា នាង​ត្រូវបាន​រំខាន​ដោយ​អ្នកជិះ​ម៉ូតូ​ដទៃ ដែល​បាន​ឈប់​នៅក្បែរនោះ​មុន មុនពេល​នាង​អាច​ថតរូប​ភាព​មួយចំនួន ។​

​នាង​បានសរសេរថា​៖

«​មុនពេល​ខ្ញុំ​អាច​ថតរូប​ទៅលើ​ម៉ូតូ​នោះ​យ៉ាង​លឿន ខ្ញុំ​ត្រូវបាន​រំខាន​ដោយ​អ្នកជិះ​ម៉ូតូ​ដទៃ ដែល​ចង់​និយាយ​អ្វីៗ ។ នៅពេល​ខ្ញុំ​ងាក​ទៅកាន់​ពួកគេ បុរស​ដទៃ​នៅលើ​ម៉ូតូ​របស់គាត់ ស្ទុះ​ចេញ និង​ឆក់​ខ្សែក​របស់ខ្ញុំ​តែម្តង​» ។​

​នាង​បាន​រៀបរាប់​បន្តថា ពួកគេ​បានចាប់ផ្តើម​បញ្ឆេះ​ម៉ូតូ និង​ត្រៀម​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ បុរស​២​នាក់​ទៀត រត់​សំដៅ​រថយន្ត​របស់​នាង និង​បាន​យក​របស់ទ្រព្យ​មានតម្លៃ​របស់​នាង​ទាំងអស់ ដែល​ក្នុងនោះ​រួ​មាន កុំព្យូទ័រ Laptop និង​កាបូប​១ ។​

​ពួកចោរ​ទាំងនោះ​ដែលមាន​បក្ខពួក​ចំនួន ៧ នាក់ បន្ទាប់មក បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្តង ប៉ុន្តែ ទោះយ៉ាងណា ដែល​អរគុណ​ខ្លាំងណាស់ ដែល​នាង​អាច​នៅមាន​ជីវិត​នៅក្នុង​ហេតុការណ៍​នេះ ដោយ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។ នេះ​ជា​មេ​រឿន​ជីវិត​មួយ ដែល​សូម​ចែករំលែក​ដល់​បងប្អូន​អ្នកធ្វើដំណើរ​ទាំងឡាយ ជាពិសេស​ស្រីៗ សូម​ប្រុងប្រយ័ត្ន ខណៈ​ជួប​ករណី​ស្រដៀង​គ្នា​នេះ​ដូចជា​រូបនាង ខណៈ​បើកបរ​នៅពេល​យប់ ឬ ទីកន្លែង​ស្ងាត់ ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ worldofbuzz)​

spot_img
×