ភ្នំពេញ ៖ “ពិព័រណ៍ពាណិជ្ជកម្មអាហារ K-2018” ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ The Great Duke នៅថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2018 ដើម្បីពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិផលកូរ៉េ – កម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដោយសហការជាមួយ AT, KOTRA និងស្ថានទូតសាធារណរដ្ឋកូរ៉េនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញជាង 200 នាក់ដែលចូលរួមនៅក្នុងឧស្សាហកម្មកសិកម្ម – ម្ហូបអាហារពីប្រទេសកូរ៉េនិងកម្ពុជានេះ។
នៅក្នុងកម្មវិធីនេះក្រុមហ៊ុនកូរ៉េចំនួន 15បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម របស់ប្រទេសកូរ៉េ។ លើសពីនេះទៀតផលិតផលកសិកម្មកម្ពុជាត្រូវបានបង្ហាញនៅកន្លែងដាច់ដោយឡែកពីគ្នា ដើម្បីលើកកម្ពស់អត្ថប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការនេះ។
ដើម្បីណែនាំផលិតផលកសិកម្មកូរ៉េបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា កម្មវិធីនេះត្រូវបានរៀបចំឡើង ដែលអ្នកផលិតនិងអ្នកនាំចូល ក៏ដូចជាអ្នកចែកចាយ នៅប្រទេសកម្ពុជា បានមកជួបជុំគ្នា ដោយផ្ទាល់ជាមួយគ្នា។ ហើយការប្រជុំអាជីវកម្មបន្ទាប់ គឺនឹងមាននៅកន្លែងអ្នកនាំចូលនៅថ្ងៃទី ១៥ ។
ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា ដូចជា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអញ្ចើញចូលរួមក្នុងពិធីនេះ។
ឯកអគ្គរដ្ឋទូត Oh Nak-Young និងលោក វេង សាខុន បានសម្តែងការរំពឹងទុក សម្រាប់ការលើក កម្ពស់នៃកិច្ចសហប្រតិបត្តិការនេះ។
ជាពិសេសលោកឯកអគ្គរដ្ឋទូត Oh Nak-young សង្ឃឹមថានឹងរួមចំណែកដល់ “សហគមន៍របស់ ប្រជាពលរដ្ឋ” ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលកូរ៉េ តាមរយៈការជំរុញការផ្លាស់ប្តូរផលិតផលកសិកម្មរវាង ប្រទេសទាំងពីរ។
ជាលទ្ធផលនៃព្រឹត្តិការណ៍នេះមនុស្សប្រហែល 200នាក់ មកពីឧស្សាហកម្មកសិកម្ម និងម្ហូបអាហារ បានចូលរួម ផ្លាស់ប្តូរនិងការពិគ្រោះយោបល់ អាជីវកម្ម ហើយវាគឺជាឱកាសមួយ ដើម្បីជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ កសិកម្ម និងផលិតផលរវាងប្រទេសទាំងពីរ។
ប្រទេសកូរ៉េ គឺជាប្រទេសនាំមុខគេ ខាងផ្នែកឧស្សាហកម្មកសិផល នៅអាស៊ី ហើយម្ហូបអាហារកូរ៉េជាច្រើន បានទទួលការពេញនិយម នៅក្នុងប្រទេសកម្ពុជា។ ភេសជ្ជៈផ្អែម ភេសជ្ជៈមានជិតអាល់កុល និងជាពិសេសគុយទាវ ត្រូវបានគេមើល ឃើញយ៉ាងងាយស្រួល នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។
ជាពិសេសក្នុងកម្មវិធីពិព័រពណ៍ផលិតផលកសិកម្មនៅកម្ពុជា អ្នកអាចឃើញផលិតផលកសិកម្ម ជាច្រើនដូចជា ស្វាយ ចេក និងស្ករត្នោត ពីកម្ពុជា ដែលផលិតដោយសហគ្រាសកសិកម្មកូរ៉េ។ នេះគឺជាផ្លែផ្កា រវាងបច្ចេកទេសកសិកម្ម កម្រិតខ្ពស់ និងបណ្តាញចែកចាយទូទាំងពិភពលោក របស់ប្រទេសកូរ៉េ និងផលិតផលកសិកម្ម ដ៏ល្អនៃប្រទេសកម្ពុជា។
“សមាគមឧស្សាហកម្មកូរ៉េនៅកម្ពុជា” គឺជាការប្រមូលផ្តុំ នូវក្រុមហ៊ុនកូរ៉េ ដែលវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ដោយសង្ឃឹមថា វិស័យកសិកម្មជាតិ និងអន្តរជាតិ ឈានមុខគេ របស់ប្រទេសកូរ៉េ ក៏ដូចជាបណ្តាញ ចែកចាយ ត្រូវបានផ្ទេរទៅឱ្យការអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជា។
លើសពីនេះទៅទៀត ការតាំងពិព័រណ៍កាហ្វេ គ្រាប់ស្វាយចន្ទី និងម្រេច ដែលជាផលិតផលកសិកម្មតំណាង ឲ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញពីឆន្ទៈ របស់ប្រជាជនវិបុលភាព តាមរយៈការ បង្កើនការ យល់ដឹងអំពីផលិតផលកសិកម្មកម្ពុជា និងពង្រីកការផ្លាស់ប្តូរ គ្នាទៅវិញទៅមក ដោយការណែនាំផលិតផលកសិកម្មពី ប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី បានថ្លែងថា លោកឯកអគ្គរដ្ឋទូត និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិតរៀបចំ ការតាំងបង្ហាញផលិតផលអាហារ ដ៏មានសារសំខាន់នាថ្ងៃនេះ ហើយដែលជាឱកាសមួយ បង្ហាញឱ្យឃើញយ៉ាងប្រត្យក្ស នូវផលិតផលចំណីអាហារពីកូរ៉េ ក៏ដូចជាផលិតផលផលិតនៅកម្ពុជាដោយក្រុមហ៊ុនកូរ៉េ ឆ្លើយតបទៅនឹងលំហូរពាណិជ្ជកម្មសេរី នៃផលិតផលស្បៀងអាហារ ក្នុងបរិបទសាកលភាវូបនីយកម្ម ហើយក៏ជាឱកាសសម្រាប់ចែករំលែក អំពីបទពិសោធន៍នៃការផលិត និងកែច្នៃផលិតផល ចំណីអាហារ ប្រកបដោយគុណភាព សុវត្ថិភាព ធានាសុខុមាលភាពសាធារណៈ និងទាក់ទាញវិនិយោគិនកូរ៉េ មកវិនិយោគផលិត និងកែច្នៃផលិតផលចំណីអាហារ នៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា ក៏ដូចជាការនាំចេញ។
ក្នុងបរិការណ៍នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការ ជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជនដើម្បីគាំទ្រលើការវិនិយោគ ជាពិសេសលើគ្រប់ខ្សែចង្វាក់តម្លៃបន្ថែម និងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ តាមរយៈការបង្កើនផលិតភាពកសិកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក កែច្នៃប្រកបដោយគុណភាព សុវត្ថិភាព និងការចែកចាយផ្គត់ផ្គង់ផលិតផលស្បៀងអាហារ សមស្របតាមស្តង់ដារ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ពិតណាស់ថា ដើម្បីសម្រេចគោលដៅនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្ត កិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ ដូច្នេះ វត្តមានរបស់សមាជិក សមាជិកា នៃអង្គវេទិកា ពិសេសវត្តមានរបស់លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ រួមទាំងវិនិយោគិនទាំងអស់ នាពេលនេះ គឺជាចលករមួយដ៏សំខាន់ ដើម្បីសម្រេចនូវគោលបំណងរបស់យើងទាំងអស់គ្នា ប្រកបដោយក្តីសង្ឃឹម៕ ដោយ ៖ កូឡាប