Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ស្ត្រី​២​នាក់ បើកឡាន​ទំនើប តាមពិត​ខ្លួនឯង ចង់​សូកប៉ាន់​ប៉ូលិស ដល់​ពេល​ប៉ូលិស មិន​ទទួល​សំណូក បែរ​ជា​ដោះសារ​ក្រឡាស់​សម្តី​

​ភ្នំពេញ ​៖ មាន​ករណី​មាន​រថយន្ត Luxus RX330 មួយគ្រឿង បើក​ដោយ​ស្ដ្រី​ម្នាក់ និង​អ្នករួមដំណើរ​ស្ត្រី​ម្នាក់​ ​មិន​បាន​ពាក់​ខ្សែក្រវាត់​ការពារ ហើយ​ត្រូវបាន​ប៉ូលិស​ចរាចរណ៍ ដែល​ប្រចាំការ​នៅ​ទីនោះ ចាប់​ឃាត់​ឡាន​គាត់ ហើយ​និង​ផាកពិន័យ​ ​ក៏​ប៉ុន្តែ​ខាង​ម្ចាស់​ឡាន មិន​ព្រម​ចុះ​ពី​ឡាន​នោះ​ទេ ហើយ​ថែមទាំង​ចង់​ជិះ​មក​បុក​ប៉ូលិស​ថែមទៀត​ផង​។​

​ករណី​នេះ​ដែរ អ្នកស្រី ចាន់ធូ សែម ដែល​ជា​មន្ត្រី​ផង​នោះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា “​តាមពិត​ខ្លួនឯង​ចង់​សូកប៉ាន់​ប៉ូលិស​​ដល់​ពេល​ប៉ូលិស មិន​ទទួល​សំណូក បែរ​ជា​ដោះសារ​ក្រឡាស់​សម្តី អត់​អៀនខ្មាស ក្នុង​វីដេអូ​ខ្លួនឯង និយាយថា (​ឲ្យ​លុយ​ប៉ុណ្ណឹង​ហើយ​​នៅ​មិន​យក​ទៀត​)? ឥឡូវ​បែរមក​និយាយថា ព្រម​បង់​25000​រៀល តែ​ប៉ូលិស​មិន​យក ហើយ​ប៉ូលិស​ចង់​បាន​តែ​15000​រៀល​ គ្មាន​វិក្កយបត្រ​? យ៉ាប់​ម្លេះ​លោក​ព្រះ​?”​។​

​ហេតុការណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​ទល់មុខ​ឆៀង​ខាងជើង​ ​នៃ​សណ្ឋាគារ កាម​ប៉ូ​ឌីយ៉ាណា ជិត​ព្រះអង្គ​ដង​កើ​។​

​នៅក្នុង​រឿងរ៉ាវ​នេះដែរ មាន​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ Chann SoPhea ដែល​ជា​ម្ចាស់​រថយន្ដ និង​ជា​នារី​ម្នាក់ នៅក្នុង​ហេតុការណ៍​នោះ​​បាន​សរសេរ​សារ​ខ្លី​មួយ បង្ហោះ​លើ​បណ្ដាញ​សង្គម ដោយ​បាន​រៀបរាប់​ថា “​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ជនជាតិ​ខ្មែរ​សញ្ជាតិ​កម្ពុ​ជា​​សូម​ធ្វើ​ការបកស្រាយ​ចំពោះមុខ​មហាជន​កម្ពុជា​អោយបាន​ជ្រាប​ជា​ព័ត៌មាន​ពិស្តា​ផងដែរ​ថា ប៉ូលិស​មួយ​រូប​នេះ​​មាន​អាកប្បកិរិយា​មិន​គប្បី​ចំពោះ​នាង​ខ្ញុំ ដែល​ជា​ប្រជាពលរដ្ឋ​មួយរូប ដែល​មិន​បាន​ពាក់​ខ្សែក្រវាត់ តាម​គោលការណ៍​ច្បាប់​ចរាចណ៍ ។​ ​ទី​១ តម្លៃ​ផាកពិន័យ ២៥០០០​រៀល តែ​ប៉ូលិស​មួយ​រូប​នេះ ទាមទារ​ឲ្យ​ពួកនាងខ្ញុំ​បង់ត្រឹមតែ ១៥០០០​រៀល​ ដោយ​មិន​ចាំបាច់​មាន​វិក្កយបត្រ​នោះទេ ប៉ុន្តែ​នាង​ខ្ញុំ​មិន​ព្រម​ជូន​តាម​សំណើរ​ទេ ដូចនេះហើយ​បានជា​ពួកគាត់​ឃាត់​ឡាន​ពួកនាង​ខ្ញុំ​​ថែម​ទាំង​ហៅ​អ្នកសារព័ត៌មាន​មកបំផ្លើសការ ពិត​ទៅវិញ​។ នេះ​ជា​សង្គម​មួយ​ដែល​ច្បាប់​ដោះស្រាយ​ដោយ​យក​លុយ​ជាធំ​ ​ហើយ​គ្មាន​សម្របសម្រួល​ដោយ​សន្តិវិធី ដោយភាព យុត្តិធម៌​នោះទេ ថែម​ទាំង​ចោទប្រកាន់​នាង​ខ្ញុំ​ថា​ចង់​បើក​បុក​ពួកគាត់​ទៅ​វិញ​។​

​សូម​បញ្ជាក់​ផង​ដែរ នាង​ស្ថិត​នៅក្នុង​សង្គម​គ្រួសារ​មួយ ដែល​គ្មាន​អំណាច​ខ្សែ​ធំ​ខ្សែ​តូច ដូចដែល​ពួក​គាត់​​និយាយ​មក​កាន់​ពួកនាង​ខ្ញុំ​នោះ​ទេ​។ មួយវិញទៀត អ្នក​ដែល​ប្រើ​ខ្សែ​នឹង​អំណាច គឺជា​ពួកគាត់​វិញ​នោះ​ទេ​ ​ដោយ​ឃុបឃិត​ជាមួយ​អ្នកសារព័ត៌មាន បំផ្លើស​អ្វី ដែល​ជា​ការពិត​។ មួយវិញទៀត តម្លៃ ២៥០០០​រៀល មិនមាន​អ្វី​ច្រើន​ ​ចំពោះ​នាង​ខ្ញុំ​ទេ​ផ្ទុយទៅវិញ នាង​ខ្ញុំ​ចង់​បង់ប្រាក់​២៥០០០​រៀល នេះ​ចូល​ទៅក្នុង​បញ្ចី​ថវិការដ្ឋ ដោយ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន មិនមែន​ជូន​ទៅ​ដល់​អស់លោក​ប៉ូលិស​តាម​តែ​អំពើ​ចិត្ត​នោះទេ​…” ។​

​តែ​អ្វី​ដែល​ជា​ការបកស្រាយរ​បស់​នារី​រងគ្រោះ បាន​ផ្ដោត​ជា​ចម្ងល់ ដល់​មហាជន​ជាច្រើន ដោយ​មាន​អ្នកខ្លះ​បាន​ចូល​ខំ​មិន​មក​សួរ​ថា​ “​ម្ដេច​ក្នុង​វីដេអូ និយាយ​ផ្ទុយ​ពី​ការសរសេរ បងស្រី​ថា​ប៉ូលិស​មិន​យោគយល់​ទទួល​លុយ​ប៉ុណ្ណេះ​ថា​ខ្មែរ​ដូច​គ្នា ព្រោះ​ប្រញាប់​ទៅ​ធ្វើការ​​តែ​ពេល​សរសេរថា ចង់​បង់​ពេញ​យក​វិក្កយបត្រ​វិញ​? បកស្រាយ​ផង​” ​អ្នកខ្លះ​ទៀត​បាន​សួរថា “Chann SoPhea តាម​វីដេអូ​ជាក់ស្ដែង បងស្រី​និយាយថា មាន​លុយ​តិច ព្យាយាម​សូក​ឲ្យ​ប៉ូលិស​យក​​តែ​ប៉ូលិស​មិន​យក តែ​ពេល​បង​សរសេរ​ផ្ទុយ​ពី​វីដេអូ​” ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×