Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! មានតែ​១​កំ​ប្លេ​ហ្នឹង​គត់​ស្លៀក​មក​រៀន​រាល់ថ្ងៃ ហើយ​ចាស់​ដាច់​រហែក​ទៀត ហេតុ​អី​ក៏​​គ្មាន​​អ្នក​មើល​ឃើញ​​​សោះ​អីចឹង​!!

spot_img

​ជីវិត​មនុស្ស​យើង​ម្នាក់ៗ កើតមក​ក្នុង​លោក​នេះ​សុទ្ធ​តែមាន​វាសនា​ខុសៗ​គ្នា អ្នកខ្លះ​កើតមក​ជាមួយ​ឪពុកម្តាយ​មាន​ទ្រព្យសម្បតិ្ត​ស្តុក​ស្ត​ម ឬ មាន​ជីវភាព​សមរម្យ រស់​នៅមាន​សេចក្តីសុខ ដោយមាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​មាន​សម្លៀកបំពាក់​សមរ​ម្យ ប៉ុន្តែ ចំណែក​អ្នក​ខ្លះទៀត​កើតមក​ចំ​ឪពុកម្តាយ​ក្រីក្រ​ខ្វះខាត​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន និង​សូម្បី​សម្លៀកបំពាក់​ឲ្យ​សមរម្យ​ផង​នោះ ។ តួយ៉ាង​ដូចជា​ក្មេងស្រី​ដ៏​ក្រីក្រ​ម្នាក់នេះ​អីចឹង ពេល​ឃើញ​ស្ថានភាព​នៃ​ឯកសណ្ឋាន​សិស្សសាលា​របស់​នាង​ហើយ ស្ទើរតែ​ស្រក់​ទឹកភ្នែក​តែម្តង ។

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ទូកង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ប្អូនស្រី​ម្នាក់​ឈ្មោះ ថា​ន រៀន​ថ្នាក់​ទី​6 គាត់​អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ កំពង់​គោ កំពង់ស្វាយ បច្ចុប្បន្ន នាង​មានតែ​សម្លៀកបំពាក់​ម​ករៀនតែ​១​កំ​ប្លេ​គត់ ហើយ​ចាស់​ដាច់​រហែក​អស់ហើយ បើ​បាន​សម្លៀកបំពាក់​ថ្មី មិនដឹងថា​នាង​សប្បាយចិត្ត​ប៉ុណ្ណា​នោះទេ ។​

ទន្ទឹមនឹងមាន​បងប្អូន​​យ៉ាង​ច្រើន​ ចង់​ចូលរួមជួយ​​ឧត្ថម្ភ​សម្រាប់​ការ​ខ្វះ​ខាត​ផ្សេងៗ​​ដល់​ប្អូនស្រី នោះក៏​មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន បានធ្វើការ​រិះគន់​ចំពោះ​ការ «​គ្មាន​ចិត្ត​» របស់​គ្រូបង្រៀន​ដទៃ ក៏ដូចជា​អ្នកស្រុក​អ្នកភូមិ មេភូមិ​មេឃុំ ហេតុ​អី​ក៏​ចិត្តដាច់​ម្លេះ តើ​វា​ក្រ​ដែរ​ឬអី ដែល​ត្រឹម​ខោអាវ​ថ្មី​១​កំ​ប្លេ​សោះ សុខចិត្ត​ឃើញ​នាង​ស្លៀកពាក់​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​មក​រៀន​រាល់​ថ្ងៃនោះ ។ ទោះយ៉ាងណា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ប្រាកដ​ណាស់​ថា​គ្រួសារ​របស់​នាង​ពិត​ជាអត់​ខ្លាំង​ហើយ ហេតុនេះ សូម​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តាជួយ​ផ្គត់ផ្គង់​សម្រាប់​ការសិក្សា​របស់​នាង​ផង ៕ ដោយ​៖ ឧ​ត្ត​ម​

 

 

spot_img
×