Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ស្រីស្អាត​កូនអ្នកមាន​មុខមាត់​ម្នាក់ ប្រកាស​ផ្តល់រ​ង្វាន់​១​លាន​បាត សម្រាប់​អូស​ក្បាល​អតីត​មិត្ត​ប្រុស និង​សង្សារ​ថ្មី ដែល​ថ្លើមធំ​ហ៊ាន​…

spot_img

​នារី​ម្នាក់​បន្ទាប់ពី​រកឃើញថា មិត្ត​ប្រុស​របស់​នាង​កំពុង​ប្រើប្រាស់​បន្ទប់​របស់​នាង​ធ្វើជា «​សំបុក​ស្នេហ៍​» ដើម្បី​រួមភេទ​ជាមួយ​នារី​ម្នាក់ទៀត​បែបនេះ បានធ្វើ​ឲ្យ​នាង​ផ្ទុះ​កំហឹង​រយ​ពាន់​អស្សា​ដល់​ថ្នាក់​ហ៊ាន​ផ្តល់រ​ង្វាន់​១​លាន​បាត ទៅលើ​ក្បាល​មិត្ត​ប្រុស និង​ដៃគូ​ថ្មី​របស់គាត់ ។​

​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​កំពុង​នាំគ្នា​ជឿជាក់ថា នារី​ពោរពេញ​ដោយ​កំហឹង​ឈឺចាប់​នោះ គឺជា​កូន​អ្នកល្បី​ល្បាញ​មួយ​នៅក្នុង​ប្រទេស​ថៃ​តែម្តង ។​

​នាង​បាន​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្នើសុំ​ការផ្តល់​ព័ត៌មាន​ដល់​រូបនាង​ក៏បាន ឬ ប៉ូលីស​ក៏បាន អំពី​កន្លែង​លាក់ខ្លួន​របស់​មិត្ត​ប្រុស​កំហូច​របស់​នាង ។ នាង​បាន​និយាយថា រង្វាន់​១​លាន​បាត សម្រាប់​អ្នក​ដែល​បាន​ផ្តល់ព័ត៌មាន​នេះ ក្នុងនោះ ៥០០,០០០ បាត សម្រាប់​ក្បាល​គេ​ម្នាក់ៗ ។​

​នាង​ក៏បាន​បញ្ចេញ​កំហឹង​មួយ​ថា​៖ «​ញាត់​សំរាម​សង្គម​នេះ​ចូល​គុក​ទៅ ព្រោះ​វា​សម​នឹង​ទទួលយក​បែបនេះ​» ។​

​កាសែត Thai Rath បាន​រាយការណ៍​ថា មានការ​អះអាងថា មិត្ត​ប្រុស​នោះបាន​រើកកាយ​ខ្ទេចខ្ទីរ និង​បាន​ចោរ​យក​របស់ទ្រព្យ​មួយចំនួន​ទៀតផង បន្ទាប់​បន្ទប់​ដែល​រូបគេ និង​នារី​ស្នេហ៍​ថ្មី​ចូលមក​ដេក ត្រូវបាន​ប៉ូលីស​ចុះទៅ​ត្រួតពិនិត្យ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Thai Rath)​

spot_img
×