Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន ដង្ហែរ​អង្គ​កឋិនទាន​ទៅកាន់​វត្ត​បទុម​រង្សី​ ហៅ​វត្ត​ចេក ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដោយ​ប្រមូល​បច្ច័យ​កសាង​វត្ត​ចំនួន​៤០​លាន​រៀល​

​ខេត្ត​ស្វាយរៀង ៖ នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត និង​លោកស្រី ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ដង្ហែរ​អង្គ​កឋិនទាន​ទៅកាន់​វត្ត​បទុម​រង្ស៊ី​ហៅ វត្ត​ចេក ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ហើយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ផងដែរ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​និង​លោក​ស្រី​ដោយ​ប្រមូល​បច្ច័យ​បាន​ចំនួន ៤០​លាន​រៀល ដើម្បី​ទុក​សម្រាប់​កសាង​សមិទ្ធផល​នានា នៅក្នុង​ទី​អារាម​វត្ត​មួយ​នេះ ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថាៈ​បុណ្យកឋិន​ជា​ពិធីបុណ្យ​មួយ​ចាប់ផ្ដើម ធ្វើ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា​បុណ្យកឋិន តែង​ត្រូវបាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំ​មាន​ទំនេរ​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ​ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែ​ក​ក្តិក ហើយ​បើ​ទី​អារាម​ណាមួយ មិន​មាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​​នោះ ក៏​ត្រូវតែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ​។​

​ពិធី​ហែ​អង្គ​កឋិន​ទៅ​កាន់​ទី​អារាម​នីមួយៗ គេ​រៀបចំ​ធ្វើ​ឡើង​យ៉ាង​អធិក​អធម្ម សប្បាយរីករាយ​យ៉ាង​ក្រៃលែង អ្នក​ផ្ដើមបុណ្យ​បាន​រៀបចំ​បរិក្ខា​កឋិន​មាន​ត្រៃចីវរ ចិវរ សង្ឃា​ដិ ស្បង់ ព្រម​ដោយ​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា​៖ បាត ចាន​ស្រាក់ កាំបិត​ចេស ម្ជុល ថង់​យាម ឆ័ត្រ​ជាដើម សព្វគ្រប់​អស់ហើយ គេ​នាំគ្នា​ហែ​ទៅ​ទី​អារាម ដែល​បាន​កំណត់ទុក​។ បើ​កឋិន​នោះ​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ គេ​ជួបជុំ​គ្នា​ពី​ព្រលឹម​រួច​នាំគ្នា​ឡើង​រថយន្ត​សំដៅ​ទៅ​វត្ត​នោះ បើ​វត្ត​នៅ​តាម​ដង​ទន្លេ គេ​ជិះទូក ឬ​កាណូត​។​

​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​ថ្លែងថា សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេសជាតិ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ភាពរឹងមាំ សីលធម៌​សង្គម សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល និង​ការពារ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធផល​សង្គម​ជាតិ លើកកម្ពស់​កិត្យានុភាព​សង្គមជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ​ដែល​បង្ក​ឲ្យមាន​អស្ថិរភាព​នយោបាយ ឬ​ចលាចល​ក្នុង​សង្គម​កម្ពុជា ធានាបាន​នូវ​វិបុល​សុខ និង​ភាព​សម្បូរ​សប្បាយ​ជូន​ប្រជាពលរដ្ឋ​៕​ ដោយ ៖ វ៉ៃ​គោ​

  

×