ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ គឺតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងត្រូវលក់៣.៨៣៥រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៣.៩៦០រៀលក្នុងលីត្រសម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈនឹងចុះមក ៣.៦៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៣.៨០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ៕ ដោយ ៖ បញ្ញាស័ក្តិ