Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ២០១៨

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​វេទិការ​បុណ្យជាតិ ៧​មករា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

ពិធី​នេះ ក្រោម​អធិបតីភាព លោក ស៊ុន យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ និង​មាន​ការចូលរួម​ពី​តំណាង​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​។​

​នា​ឱកាស​នោះ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ មាន ប្រសាសន៍ថា ទិវា​អនាម័យ​បរិស្ថាន ២៣ វិច្ឆិកា គឺជា​ការ​បំផុស​ប្រជាពលរដ្ឋ ចលនា​គាំពារ​បរិស្ថាន អភិរក្ស​ជីវ​:​ចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ក្រោម​ប្រធានបទ​” រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​” និង​ការចូលរួម​កាត់បន្ថយ​ថង់​ផ្លា​ស្ទិក សំដៅ​ធានា​ឱ្យ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណភាព ដើម្បី​កាត់បន្ថយ​ការបំពុល​ដោយ​ផ្លា​ស្ទិច ការផ្តល់​ថង់​ផ្លា​ស្ទិចស្ដើង មាន​ដៃ​យូរ​ដល់​អតិថិជន​នៅតាម​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប ត្រូវ​បាន​គិត​កម្រៃ​បន្ថែម​។​

លោក​បន្តថា ការផ្លាស់ប្តូរ​អរិ​យាប​ទ របស់​ប្រជាពលរដ្ឋ ឱ្យ​ង​សកមក​រួម​គ្នា​សំអាត​អនាម័យ​បរិស្ថាន គឺ​ផ្តើមចេញ​ពី​ខ្លួន​យើង គ្រួសារ និង​សហគមន៍ របស់​យើង​មាន​បរិស្ថាន​ល្អ នៅ​ទីក្រុង របស់​យើង​ឱ្យមាន​អនាម័យ​ជាប្រចាំ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ឈិន សេង​ងួន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា សំអាត​អនាម័យ​ក្នុង​ក្រុង​របស់​យើង ឱ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ខាងលើ និង​ដើម្បី​ស្ដារឡើងវិញ នូវ​ការខូចខាត​ផ្នែក​បរិស្ថាន គឺ​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា ត្រូវ​ផ្តើម​យកចិត្តទុកដាក់ ថែរក្សា​ភពផែនដី ពី​ភូមិ ស្រុក​នីមួយៗ រហូតដល់​ប្រទេស និង​ទូទាំង​ពិភពលោក ធ្វើយ៉ាងណា​លើកកម្ពស់ នូវ​កិច្ច​គាំពារ​បរិស្ថាន​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​ចំណែក លោក ស៊ុន យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះ មាន​គោលបំណង ចលនា​ឱ្យមាន​ការចូលរួម​ធ្វើ​អនាម័យ នៅ​តាម​លំនៅដ្ឋាន ទីធ្លា​សាធារណ​: និង​ទីប្រជុំជន​ក្នុង​ក្រុង​ជាដើម សំដៅ​ធានា​ឱ្យ​មាន​បរិស្ថាន​ស្រស់បំព្រង​។ លោក​ថា បញ្ហា​នេះ គឺ​ទាមទារ​ឱ្យ​សហគមន៍​នី​មួយៗ ចូលរួម​ដោះ ស្រាយ​ឱ្យបាន​ទាំងអស់គ្នា ព្រោះថា រាល់ថ្ងៃនេះ យើង​កំពុង​ប្រឈម​បញ្ហា​បរិស្ថាន​ជា​ចម្បង​ចំបង នៅ​គ្រប់​តំបន់ និង​ពិភពលោក​នៅ​តាម​ប្រទេស​នីមួយៗ មាន​ជាអាទិ៍​៖

១- ការកើនឡើង​កំដៅ​ភពផែនដី​

២- គ្រោះរាំងស្ងួត និង​ទឹកជំនន់​

៣- ការបាត់បង់​ព្រៃឈើ និង​ជីវចម្រុះ​

៤- កង្វះ​ទឹកស្អាត និង​ថាមពល​

៥- បញ្ហា​ជំងឺឆ្លង និង​សន្តិសុខ​ស្បៀង ។​ល​។ ដែល​បញ្ហា​ប្រឈម​ទាំងអស់នេះ បាន​ជះឥទ្ធិពល ទៅលើ​ជីវភាព​រស់នៅ សុខុមាលភាព​មនុស្ស​និង​ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ធ្វើឱ្យ​អន់ថយ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជា​ដើម​៕ ដោយ​៖ ដែន សីមា​

   

×