Ikuta Kana ល្បីល្បាញពុំត្រឹមតែរាងកាយស្វែល ផ្ទៃមុខស្រស់ស្អាតដូចទេពអប្សរប៉ុណ្ណោះទេ ប៉ុន្តែនៅដោយសារនាងកំពុងធ្វើការងារពិសេសមួយដ៏សាមញ្ញបំផុតក្នុងសង្គមគឺ៖ បើកបរតាក់ស៊ី។
ស្រីស្អាតរូបនេះកើតនៅឆ្នាំ ១៩៩១ នឹងត្រូវបានប្រព័ន្ធព័ត៌មានទ្វីបអាស៊ីផ្តល់រហស្សនាមថា នារីបើកបរតាក់ស៊ីស្អាតបំផុតជប៉ុន។
ឈ្មោះរបស់នាងបានល្បីរន្ទឺនៅតាមបណ្តាប្រទេសទ្វីបអាស៊ី ជាអាទិ៍ ចិន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន។ល។
តាមពិតទៅក្រៅពីរបរបើកបរតាក់ស៊ី ដែលនាងនិយមចូលចិត្តនោះ Ikuta Kana គឺជាតារាបង្ហាញឈុតសម្លៀកបំពាក់ហែលទឹក បច្ចុប្បន្ននាងកំពុងបោះជំហានចូលវិស័យភាពយន្ត ទោះបីជាតារាបង្ហាញម៉ូតល្បីល្បាញម្នាក់ ប៉ុន្តែ Ikuta Kana ពុំបានបោះបង់ចោលអាជីពបើកបរឡើយ ។ នៅលើបណ្តាញសង្កម Friend របស់នាងធ្លាប់សរសេរបែបកំប្លែងថា ក្រុមហ៊ុនតាក់ស៊ីរបស់ Ikuta តែសម្បូរភ្ញៀវ ព្រោះមិនងាយទេ “ដែលអាចនៅក្នុងបរិយាកាសដោយឡែកមួយ” ជាមួយនាង។
និស្ស័យដែលនាំឲ្យ Ikuta និយមចូលចិត្តរបរបើកបរតាក់ស៊ីគឺដោយសារគ្រោងការសុបិន្ត “Asuka” នេះជាគ្រោងការគមនាគមន៍សំខាន់បំផុត និងជាគំនូសបញ្ជាក់មួយនៃការប្រែប្រួលក្នុងជីវិតរបស់នាង។
មានមនុស្សពុំតិចទេ ដែលប៉ងប្រាថ្នាបានអង្គុយលើរថយន្តបើកបរដោយនាងសូម្បីតែ១លើក ។
ស្រីស្អាតវ័យ២៦ឆ្នាំនេះ មានរាងកាយសិចស៊ីទន់ល្វតល្វន់ស្បែកសស្គុះ ហើយមានប្រជ្រុយស្នេហ៍នៅនឹងចង្ការខាងឆ្វេង។
ក្រៅពីការងារធ្វើជាតារាបង្ហាញម៉ូតនិងបើកបររថយន្ត Ikuta Kana ក៏បានដើរតួជាតារាភាពយន្តទូរទស្សន៍ផងដែរ

ក្លាយជាតារាសម្តែងក៏ជាសុបិន្តរបស់នាងតាំងពីនៅវ័យកុមារ។