Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បើក​រថយន្តបុក​រះ ផ្អើល​កក្រើក​ក្រុងព្រះសីហនុ ហើយ​បើក​រត់​ត្រូវ​ពលរដ្ឋ​ស្វាគមន៍​ប៉ោង​ភ្នែក​

​ខេត្ត​ព្រះសីហនុ ​៖ នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ប​សន​ឱ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​រថយន្ត​១​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន បើក​បុក​បន្ត​ពី មួយ​ទៅមួយ រហូតដល់​ប្រជាពលរដ្ឋ ដេញ​ស្ទាក់​ចាប់បាន កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦ និង​៣៥​នាទី​។​

​សមត្ថកិច្ច​ឱ្យដឹងថា ដើមហេតុ​ដំបូង​ការបុក​ប៉ះ​ខាងលើនេះ គឺ​បាន​កើតឡើង​នៅលើ​ផ្លូវ​បេ​តុ ត្រង់ចំណុច​បុរី​ប៊ី​អេស អូរ​មួយ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បង្កដោយ​រថយន្ត ១​គ្រឿង ម៉ាក HYUNDAI STARIX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ព្រះសីហនុ 2B-8018​។

​សមត្ថកិច្ច​នគរបាល​ឱ្យដឹង​បន្តថា រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បើកបរ​ដោយ​ឈ្មោះ ZHEAR MING LUY ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ស៊ិន​យ៉ុង​លី​។ ជនជាតិ​ចិន​រូ នេះ ស្នាក់នៅ​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ជើង ឆ្ពោះទៅ​ត្បូង (​បើក​ចេញពី​ក្នុង​បូរី​ប៊ី​អេស​ឆ្ពោះទៅ​ផ្លូវ​មិត្តភាព​) លុះដល់​ចំណុចកើតហេតុ​បាន​បុក​ប៉ះ​លើក​ទី​១ នឹង​រថយន្ត ១​គ្រឿង​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​ភ្នំពេញ​2AQ-8189 បើកបរ​ដោយ​ឈ្មោះ ហេង ឡេង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ​ផ្ទុយគ្នា រួច​រថយន្ត​បង្ក​បាន​បើក​រត់​ទៅបុក​លើក​ទី​២ នឹង​ម៉ូតូ​ចំនួន ២​គ្រឿង​ម៉ាក HONDA C125 និង​ម៉ាក SMASH ឈប់​ចត​មុខផ្ទះ ម្ចាស់​ឈ្មោះ ឡឹង ស្កូ​ដាលីន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិករ​ដ្ឋា​ករ​ទឹក ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ហើយ ​រថយន្ត​បង្ក ក៏​បន្ត​បើក​រត់​ទៅបុក​លើក​ទី​៣ គឺ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក HONDA C100 ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1B-1339 បើកបរ​ដោយ​ឈ្មោះ សៅ សុ​ផា​រ៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ដឹក​បាយ​ហាង​ចិន ស្នាក់នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​។​

​សមត្ថកិច្ច​នគរបាល​ឱ្យដឹង​បន្តថា បន្ទាប់ពី​បាន​បុក​រះ​ជា​បន្តបន្ទាប់ៗ មក​រថយន្ត​បង្ក ក៏បាន​បើក​រត់​រហូត​ទៅបុក​លើ​ក​ទី​៤ គឺ​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក SIENNA ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AB-7572 ដែល​ឈប់​ចត​លើផ្លូវ ហើយ​អ្នកបើកបរ​ឈ្មោះ រស់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​វី​វូ ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​។

​បន្តម​កទៀត រថយន្ត​បង្ក ក៏បាន​ថយ​បុក​កិន​ម៉ូតូ ១​គ្រឿង​ទៀត​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1H-6751 អ្នកបើកបរ​ឈ្មោះ ម៉េ​ត សុខន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក ហើយ​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ម៉េ​ត មើ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងដែក​។ អ្នក​ទាំងពីរ​ស្នាក់នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ស្របគ្នា​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ZHEAR MING LUY ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ អូស​ចេញពី​ក្នុង​រថយន្ត ចេញមកក្រៅ​រថយន្ត រួច​បាននាំគ្នា​វាយដំ​បណ្តាលឱ្យ​រង​បួស​។​

​សមត្ថកិច្ច​នគរបាល បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលឱ្យ​រងរបួស​ម​នុស្ស​ចំនួន ៣​នាក់ ​៖

១- ឈ្មោះ ម៉េ​ត សុខន អ្នកបើកបរ​ម៉ូតូ HONDA C125 រងរបួស​ស្រាល​។​

២- ឈ្មោះ ម៉េ​ត មើ​ត អ្នករួមដំណើរ​លើ​ម៉ូតូ HONDA C125 រងរបួស​ស្រាល​។​

៣- ឈ្មោះ ZHEAR MING LUY

អ្នកបើកបរ​រថយន្ត HYUNDAI STARIX បង្កហេតុ រងរបួស​មធ្យម បញ្ចូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​បញ្ជាក់​៖ រថយន្ត​១​គ្រឿង​ម៉ាក SIENNA ខូចខាត​ស្រាល ម្ចាស់​សុំ​យកទៅ​ជួសជុល​វិញ​ដោយ​ខ្លួនឯង មិនមាន​ការប្ដឹង​ផ្ដល់​ទេ​។

​រីឯ​វត្ថុតាង​រថយន្ត​ចំនួន ៣​គ្រឿង និង ម៉ូតូ​ចំនួន ៤​គ្រឿង ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖ ដែន សីមា​

×