Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅប្រុស​អក​ត​ញ្ញូម្នាក់ យក​ចបជីក វាយ​ផ្តាច់ជីវិត​លោកតា​របស់ខ្លួន​

បាត់ដំបង ៖ ចៅប្រុស​អក​ត​ញ្ញុ​ម្នាក់ បាន​យក​ចបជីក​ដែក​វាយ​ទៅលើ​ជីតា​របស់​ខ្លួន បណ្តាលឲ្យ​បែកក្បាល​ស្លាប់​។ ជនដៃដល់ ត្រូវ​បាន​ឃាត់ខ្លួ កាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៨ វិច្ឆិកា ២០១៨ នៅត្រង់​ចំណុច​ក្រុមទី​១ ស្ថិតក្នុង​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។​

​ជនសង្ស័យ​ឈ្មោះ ភិន សុធា ហៅ​ក្រ​ត អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​អឹុម ឆឺ​យ អាយុ​៦៦​ឆ្នាំ ។​

​បើតាម​សមត្ថកិច្ច​បាន​រាយការណ៍​ឱ្យ​ទៀត​ថា ជនសង្ស័យ​រូបនេះ​បាន​យក​ចបជីក​ដែក​វាយ​ទៅលើ​ជីតា​របស់​ខ្លួន​ត្រូវ​ចំ​ក្បាល​ជាច្រើន​កន្លែង បណ្តាលឲ្យ​បែកក្បាល​ផ្នែក​ខាងក្រោយ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​នេះ បាន​គេចខ្លួន​បាត់ តែ​ក្រោយ​មក​ពី​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ក៏​ត្រូវ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​។ សមត្ថកិច្ច មិនទាន់​ប្រាប់ អំពី​មូលហេតុ​ដែល​នាំឲ្យ​មាន​អំពើ​ឃាតកម្ម នៅឡើយ​ទេ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×