សាលារៀនសម្រាប់សិស្សប្រុសមួយនៅក្នុងប្រទេសអង់គ្លេស បានធ្វើការហាមប្រាមមិនឲ្យ សិស្សទាំងអស់យកកាតាបមករៀន ដោយហេតុផលសុខភាព ហើយការដាក់បំរាមបែបនោះ បានធ្វើឲ្យសិស្សម្នាក់មានគំនិតប្លែកពីគេបំផុត ដោយគាត់បានយកសៀវភៅដាក់ក្នុងម៉ាស៊ីនអាំងសាច់ស្ពាយមកតែម្តង។
សិស្សប្រុសម្នាក់ឈ្មោះ Jacob Ford អាយុ ១៧ឆ្នាំ មិនយល់ស្របទៅនឹងគោលនយោបាយហាមយកកាតាបមក របស់សាលា Spalding Grammar School បន្ទាប់ពីសិស្សវិទ្យាល័យទាំងអស់នៅក្នុងសាលានេះត្រូវបានគេកំណត់មិនឲ្យស្ពាយកាតាបមកទេ។
សាលាបញ្ជាក់ថា សិស្សក្មេងៗអាចមានរបួស ដោយសារតែពួកគេស្ពាយកាតាបធំៗពេលនៅលើស្មាររបស់ពួកគេ។
ដោយហាមប្រាមការស្ពាយកាតាប សាលាបានលើកទឹកចិត្តសិស្សទាំងអស់ឲ្យកាន់សៀវភៅមកវិញ។
សិស្សខាងលើបានធ្វើការតវ៉ាទៅនឹងបំរាមរបស់សាលាគេយ៉ាងស្ងៀមស្ងាត់ គេគាត់បានមានគំនិតច្នៃប្រឌិត ដោយដាក់សៀវភៅក្នុងម៉ាស៊ីនអាំងសាច់ និងកន្ត្រកមកសាលារៀនវិញ។
បន្ទាប់ពីគោលការណ៍ហាមប្រាមការប្រើកាតាបមកមានការចាប់ផ្តើមធ្វើញតិ្តតាមប្រព័ន្ទ អ៊ឺនធឺណេត។
សិស្សម្នាក់ឈ្មោះ Hannah Catterall ដែលបានចាប់ផ្តើមធ្វើញតិ្តទាមទារនោះបាននិយាយថា “ការមិនអនុញ្ញាតឲ្យសិស្សប្រើកាតាបស្ពាយមក និងធ្វើឲ្យសិស្សមិនអាចដាក់ឯកសារបានមកគ្រប់គ្រាន់នោះទេ ដូច្នេះពិន្ទុសិស្សអាចធ្លាក់តាមនោះដែរ”៕ សុភ័ក្ត្រ
ប្រភព៖ metro