ហាងលក់ប្រដាប់ Sex សម្រាប់មនុស្សពេញវ័យ នាទីក្រុង Melbourne អូស្ត្រាលី បានក្លាយជាមុខសញ្ញារបស់ចោរចម្លែក១ក្រុម។ ឆ្លៀតឱកាសពេលយប់ងងឹតវាបានបើករថយន្តដឹកទំនិញមួយ ហើយគ្នារបស់វា ២នាក់ បានសម្រុកចូលទៅខាងក្នុង ដើម្បីលួចយកតុក្កតា Sex មួយ ដូចមនុស្សបេះបិទ តម្លៃ ៥.០០០ដុល្លារប៉ុណ្ណោះ។
ហេតុការណ៍ត្រូវបានកាមេរ៉ាសុវត្ថិភាពថតបានខណៈពេលពួកចោរ ២នាក់ សម្រុកចូលក្នុង ហើយចេញមកវិញយ៉ាងលឿនរួមជាមួយ “វត្ថុតាងចោរកម្ម” ។ ពួកវាប្រើបំពង់ពន្លត់អគ្គិភ័យ និងឧបករណ៍កាត់សោរមួយប៉ុណ្ណោះ។ ហេតុការណ៍ចោរកម្មប្រព្រឹត្តទៅយ៉ាងលឿន ប្រើពេលត្រឹម…៤០នាទីប៉ុណ្ណោះ។
តុក្កតា Sex ប្រិមប្រិយមានឈ្មោះ Dorothy កម្ពស់ ១៦៨cm ហើយត្រូវបានផលិតតុបតែង ដូចមនុស្សពិតៗ។ វាជាតុក្កតា Sex មាន “ឈ្មោះល្បី” រយៈពេលកន្លងមក។
៣ថ្ងៃក្រោយ សមត្ថកិច្ចនៅពុំទាន់រកឃើញក្រុមចោរ ក៏ដូចជា “ស្រីស្រស់” Dorothy នៅឡើយទេ ហើយនាងប្រហែលជាត្រូវក្រុមចោរ “ដាច់ដាប” ព្រលះខ្ទេចខ្ទីអស់ហើយ៕ ចន្ទ្រា