Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​រុញ​កូនប្រុស ឲ្យ​សង្គ្រោះបាល់​ដ៏​ឡូយ ប៉ុន្តែ​ចុងក្រោយ​… (វីដេអូ)

​កំឡុង​ការប្រកួត​បាល់ទាត់​ក្រោម​អាយុ ៨​ឆ្នាំ បុរស​ម្នាក់ បាន​រុញ​កូនប្រុស​គាត់​ដែល​ជា​អ្នក​ចាំទី ឲ្យ​សង្គ្រោះបាល់​មិន​អោយ​ចូល​ទី បាន​យ៉ាង​ឡូយ ប៉ុន្តែ​ចុងបញ្ចប់ នៅតែ​បាល់​ចោល​ដដែល ដោយសារតែ​ការ​ថែម​ពី​ភាគី​គូប្រកួត​។​

​ការប្រកួត​នេះ កើតឡើង​នៅក្នុង​ប្រទេស​វ៉េ​ល រវាង​ក្រុម Bow Street Magpies FC និង​ក្រុម Ysgol Llanilar FC​។​

​បើ​តាម​វីដេអូ បុរស​ម្នាក់​នោះ​កំពុង​ឈរ​នៅក្បែរ​បង្គោល​ទី ពេល​ការប្រកួត​កំពុងតែ​ចាប់ផ្តើម ហើយ​នៅពេល​បាល់​ជិត​ចូល​ទី គាត់​បាន​រុញ​កូន​គាត់​ឲ្យទៅ​ទប់​នឹង​បាត់ បណ្តាល​ឲ្យ​បាល់​ខ្ទាត​ចេញ​ ​ប៉ុន្តែខ្សែប្រយុទ្ធ​របស់​គូប្រកួត បាន​ទាល់​បាល់​បន្ថែម បណ្តាលឲ្យ​ចូលទី​បានសម្រេច​។​

​ឃើញ​បាល់​នៅ​តែ​ចូល​ទី​បែប​នោះ គាត់​ក៏​បាន​ដើរចេញ និង​ធ្វើ​កាយវិការ​មិនសូវ​សប្បាយចិត្ត​៕​ សុភ័ក្ត្រ

×