ភ្នំពេញ ៖ លោកពេជ្រ ស្រស់ សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បាន ជួបជាមួយ លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំង អស់ លើកលែងតែអាវុធ (EBA) របស់៎សហភាពអឺរ៉ុប ពីប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នៅស្ថាន ទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ នៅព្រឹកនេះ ប្រតិភូជាន់ខ្ពស់គណបក្សយុវជនកម្ពុជា បានចូលជួបអគ្គរដ្ឋទូតសហភាព អឺរ៉ុបរួចរាល់ហើយ ដើម្បីជជែកអំពីគម្រោងដកប្រពន្ឋ័អនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ហើយនៅក្នុងកិច្ចជំនួបនោះដែរ
លោកអគ្គរដ្ឋទូតបានយកចិត្តទុកដាក់ចំពោះសំណើររបស់ប្រតិភូយើង ហើយគាត់បានសន្យានឹងបញ្ជូនសំណើររបស់យើងទៅថ្នាក់ លើរបស់គាត់នៅឯការិយាល័យកណ្តាល។
លោក ពេជ្រ ស្រស់ ថា តំណាងEU គាត់បានសន្យានឹងបញ្ជូនសំណើររបស់លោកទៅថ្នាក់លើរបស់គាត់នៅការិយាល័យកណ្តាល៕ ដោយ ៖ បញ្ញាស័ក្តិ