Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម ស្វែងយល់​អំពី​សក្តានុពល ក្នុង​ការវិនិយោគ​វិស័យ​កសិកម្ម​កម្ពុជា​

​ភ្នំពេញ ​៖ លោក​វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោក Yulin Zheng ប្រធាន​ក្រុមហ៊ុន Hubei Laker Group រួម​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម ចំនួន​៩ ក្នុង​គោលបំណង​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល ក្នុង​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការក្រសួង នា​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា កិច្ចប្រជុំ​នា​ថ្ងៃនេះ ផ្តោតជាសំខាន់​លើ​ប្រធានបទ​មួយ​ចំនួន មាន​ជាអាទិ៍​៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហា​ប្រឈម​និង​សក្តានុពល ក្នុង​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម ២. លទ្ធភាព​ក្នុង​ការពង្រឹង និង​ពង្រីក​អនុវិស័យ​ដំណាំ​ស្រូវ និង​ជលផល តាមរយៈ​ការវិនិយោគ​លើ​វារីវប្បកម្ម ចិញ្ចឹម​បង្កង​ទឹកសាប (Crawfish) ក្នុង​ដី​ស្រែ ដើម្បី​បង្កើត​និង​បង្កើន​ការងារ និង​ប្រាក់​ចំណូល​គ្រួសារ នៅ​តាម​ជនបទ ៣. ការរៀបចំ និង​ចងក្រង​កសិកម្ម តាម​កិច្ចសន្យា​ក្នុង​ការចិញ្ចឹម​បង្កង ជាមួយ​ប្រជាកសិករ និង​ការផ្ដល់​បច្ចេកទេស ពូជ និង​ទីផ្សារ​ជូន​ពួកគាត់ ៤. ការរៀបចំ​ក្រុម​ការងារ​ជំនាញ​ទ្វេភាគី ដើម្បី​សិក្សា ស្រាវជ្រាវ​ឲ្យបាន​សម្អិត ធ្វើយ៉ាងណា​ធានា​ដល់​ប្រសិទ្ធ​ភាព នៃ​ការអនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

×