Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូ​ប្រេង​ឥន្ទនៈ​មួយកន្លែង ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញ​ភាពមិនប្រក្រតី ជា​លើក​ទី​ពីរ​

​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​នាំយក រថយន្ត​មន្ទីរពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ដោយ​មាន​ការសម្របសម្រួល​ពី លោក សឿន មុន្នី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព បរិមាណ និង​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចំនួន ៣​ទីតាំង ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ក្នុង​ការត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការវិភាគ​លើ​កម្រិត​សន្ទុស្ស​ន៍​អុក​តាន របស់​ប្រេងសាំង និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់ របស់​បណ្តា​ស្ថានីយ​/​ដេប៉ូ​ទាំង​៣ ផងដែរ​។​

​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ​បាន​រក​ឃើញថា ស្ថានីយ​/​ដេប៉ូ​៖

-១ ទីតាំង មាន​អនុលោមភាព​ផ្នែក​បរិមាណ ប៉ុន្តែ​មិន​មាន​អនុលោមភាព​ផ្នែក​គុណភាព​។​

-២ ទីតាំង​ទៀត (​ស្ថានីយ សូគីម៉ិច ង៉ែត សារី​ម​) បានកែតម្រូវ​អោយមាន​អនុលោមភាព ទាំង​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​

-៣ ទីតាំង (​ដេប៉ូ​តេលា​អ័រគី​ដេ ៩៩៩៩) នៅតែ​មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ​ដដែល ហើយ​បាន​កសាង​ឯកសារ​បញ្ជូនទៅ​តុលាការ​។​

​ចំពោះ​តម្លៃ​លក់រាយ​ស្ថានីយ​/​ដេប៉ូ​ទាំង ៣ បាន​អនុវត្ត​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​សូមបញ្ជាក់​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ២ ដើម្បី​អនុវត្ត : ភាពមិនប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​លើក​ទី​១ រួម​មាន​កម្រិត​លម្អៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ​។ ទន្ទឹម​នេះ​នឹង​មាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធន​:​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។ ក្នុងករណី​ស្ថានីយ​/​ដេប៉ូ​ដដែល​មាន​ភាពមិនប្រក្រតី​ជា​លើក​ទី ២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើ​សុំ​ក្រសួង ពាណិជ្ជកម្ម ធ្វើការ​ព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

×