អតិថិជនជាច្រើនមានការស្រឡាំងកាំង និងខ្លះទៀតមុខឡើងក្រហម បន្ទាប់ពីពួកគេបានឃើញខ្លាឃ្មុំ ២ក្បាលដែលត្រូវបានគេដាក់ តាំងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសអង់គ្លេស ដែលពួកវាមើលទៅហាក់កំពុងរួមភេទ ដោយប្រើក្បាច់ឆ្កែ (Doggy style)។
ខ្លាឃ្មុំទឹកកកទាំងនោះ ត្រូវបានគេដាក់តាំងនៅក្នុងផ្សារទំនើប កាលពីចុងសប្តាហ៍មុន ដើម្បីត្រៀមបុណ្យគ្រីសស្មឺស (Christmas) នៅចុងខែក្រោយនេះ។
អ្នកទិញឥវ៉ាន់ម្នាក់បាននិយាយថា “វាមើលទៅហាក់ដូចជាពួកគេកំពុងតែរួមភេទអញ្ជឹង” ខណៈអ្នកទិញផ្សេងម្នាក់ទៀតពោលថា “វាគឺជាការដាក់តាំងបុណ្យគ្រីសស្មឺសដ៏ល្អបំផុតដែលខ្ញុំមិនធ្លាប់ឃើញ។ វាមើលទៅហាក់ដូចជាពួកវាកំពុងរួមភេទប្រើក្បាច់ឆ្កែ”។
បន្ទាប់ពីមានការបញ្ចេញមតិពីអតិថិជន ម្ចាស់ផ្សារទំនើប បានធ្វើការសុំទោស ចំពោះការដាក់តាំងបង្ហាញដែលមើលទៅដូចពួកវាកំពុងរួមភេទ៕ សុភ័ក្ត្រ
ប្រភព៖ Mirror