ក្នុងពេលដែលស្រុកខ្មែរយើងចាត់ទុកខ្នុរ ជាផ្លែឈើសាមញ្ញចាក់គរលើដីលក់នោះ បែរជាពិភពលោកចាត់ទុកថា ជាកំពូលអាហារតាមរយៈលទ្ធផលស្រាវជ្រាវថ្មីៗនេះ ។
កាសែតល្បីៗលើពិភពលោក បានចុះផ្សាយព័ត៌មានដែលនឹកស្មានពុំដល់អំពីប្រសិទ្ធភាពរបស់ខ្នុរ ។ ក្រុមអ្នកស្រាវជ្រាវខាងអាហាររូបត្ថម្ភបានបូកសរុបថា បម្រែបម្រួលធាតុអាកាសបាននិងកំពុងធ្វើឲ្យវិស័យស្បៀងអាហារអស្ថិរភាពបំផុត ពិសេសនៅតាមតំបន់ជនបទក្រីក្រនោះ ខ្នុរគឺជា “ទេវតា” អាចជួយដោះស្រាយបាន ព្រោះវាអាចជំនួសសាច់ ជួយកុំឲ្យក្រពះកូរ ប៉ុន្តែមានជីវជាតិគ្រប់គ្រាន់សម្រាប់ចិញ្ចឹមសរីរាង្គ ។
ស្ថានីយ៍វិទ្យុ NPR (អាមេរិក) ឲ្យដឹងថា ៖ ខ្នុរសម្បូរដោយប្រូតេអ៊ីនកាល់ស្យូម និងវីតាមីន B ខ្ពស់ ។ ខ្នុរ ២ ក្លែបមានផ្ទុកកាឡូរី ៩៥ (calo) ។ ក្រៅពីនោះវាក៏ផ្ទុកវីតាមីន C ៣៧% គ្រប់គ្រាន់តម្រូវការ ១ថ្ងៃសម្រាប់រាងកាយ មានសារធាតុខ្លាញ់ ១ក្រាម និងកាបូនអ៊ីដ្រាត (Carbohydrate) ៣៨ក្រាម ។
ពិភពលោកចាត់ទុកខ្នុរ ជាកំពូលអាហារ ។
តាម eHealth zine វិញ បណ្តាសារធាតុបំប៉នក្នុងផ្លែខ្នុរ វាជួយបង្ការជំងឺមហារីក បង្កើនប្រព័ន្ធការពាររាងកាយ ជំនួយប្រព័ន្ធរំលាយអាហារ កាត់បន្ថយកូឡេស្តេរ៉ូល បង្កើនថាមពលឆ្អឹង និងប្រយោជន៍ដទៃទៀត ។
ជាផ្លែអស្ចារ្យមួយ ព្រោះបណ្តាផ្នែកនៃខ្នុរ រួមមានដើមស្លឹក គេអាចយកទៅធ្វើជាអាហារសម្រាប់ពពែ សត្វចិញ្ចឹម ជួយព្យាបាលក្តៅ ពងបែក និងជំងឺសើរស្បែក ។ សំបករបស់ខ្នុរត្រូវបានយកទៅជ្រលក់ពណ៌ស្បង់ចីវរ ។ល។
នៅអាមេរិក ហាងម្ហូបបួសគេយកខ្នុរជំនួសឲ្យសាច់ ពិសេសខ្នុរខ្ចី ។ នៅជប៉ុនគ្រាប់ខ្នុរត្រូវបានក្នុងតម្លៃ ១០ USD/kg ។
ចំណែកនៅស្រុកយើងវិញ ខ្មែរត្រូវបានទុកដាក់បែបនេះ ។
កសិករខ្មែរនៅចាំអ្វីទៀត គួរចាប់ផ្តើមទៅ!