ភ្នំពេញ ៖ ប្រជាពលរដ្ឋខណ្ឌដង្កោ សុំអាជ្ញាធររាជធានី ជួយតបណ្តាញទឹកស្អាតចូលក្នុងមូលដ្ឋានពួកគាត់
ប្រជាពលរដ្ឋរស់នៅសង្កាត់ប្រទះឡាង ជើងឯក គងនយ រលួស ស្ពានថ្ម ក៏ដូចសង្កាត់ផ្សេងទៀតនៅជាយក្រុងភាគខាងត្បូង ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ បានស្នើសុំអាជ្ញាធរខណ្ឌ អង្គភាពស្វ័យតរដ្ឋករទឹក ពិសេស អាជ្ញាធររាជធានី សុំជួយគិតគួរតបណ្តាញទឹកស្អាតចូលក្នុងមូលដ្ឋានពួកគាត់ ខណៈដែលសព្វថ្ងៃ បញ្ហាទឹកស្អាតនេះ ប្រើប្រាស់មិនគ្រប់គ្រាន់។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នៅខណ្ឌ ដង្កោកាលពីព្រឹកថ្ងៃទី៧ធ្នូបងស្រី មាន កញ្ញាតំណាងប្រជាពលរដ្ឋសង្កាត់ជើងឯកលោក ពូ ស៊ីន ស្វាយ តំណាងប្រជាពលរដ្ឋនៅសង្កាត់រលួស ក៏ដូចប្រជាពលរដ្ឋ នៅសង្កាត់ផ្សេងៗទៀត បានលើកឡើងអំពីបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងមូកដ្ឋានពួកគាត់ ទើបសុំឲ្យថ្នាក់ដឹកនាំទាំងអាជ្ញាធរខណ្ឌ និង សាលារាជធានីជួយដោះស្រាយ។ពួកគាត់បន្តថា ការស្នើសុំឲ្យថ្នាក់ដឹកនាំចុះជួយមូលដ្ឋាននៅក្នុងវេទិកានេះ អស់រយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែមិនឃើញផ្តល់ជូនតាមសំណើរនិងសំណូមពររបស់ពួកគាត់សោះ ។ដូច្នេះ ពួកគាត់សង្ឃឹមថា តាយៈវេទិកាឆ្នាំទី៤នេះ ពិជាដោះស្រាយជូនបួកគាតើជាមិនខាន។
លោកស្រីបានបញ្ជាក់ថា:រឿងទឹកស្អាតហ្នឹងខ្ញុំស្នើសុំយូរហើយ ឥឡូវខ្ញុំប្រើទឹកទិញគេផង ប្រើទឹកអណ្តូងស្នប់ ខ្ញុំមិនសូវមានថវិកា ងាកទិញទឹក ទឹកស្នប់ទឹកអណ្តូងនិងមានជាតិកំបោរប៉ះពាល់ដល់សុខភាពច្រើន ព្រោះ អី ខ្ញុំប្រជាពលរដ្ឋពិបាកក្នុងការប្រើប្រាស់ទឹកនិង ចឹងមានតែសុំខាងរដ្ឋការទឹកជួយប្រជាជនចុះតបណ្តាញទឹកឲ្យបានលឿនបន្តិចព្រោះបងប្អូនពិបាលខ្លាំងចំពលរឿងទឹកនេះ។
ឆ្លើយតបនូវសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ អំពីកង្វះខាតទឹកប្រើប្រាស់នៅមូលដ្ឋានសង្កាត់ខាងលើ តំណាងអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នឹងទទួលយកអំពីសំណើរនេះ នឹងហើយបានលើកឡើងថា ការខកខាងមិនបានអនុវត្តជូនបងប្អូនកន្លងមក ដោយសារអង្គភាពរដ្ឋករស្វ័យទឹក ខ្វះខាតបំពង់ទឹកមេនាំចូលពីបរទេស ដែលនាំឲ្យអង្គភាពចុះអនុវត្តមានការយឺតយ៉ាវដូច្នេះ ហើយ លោកសន្យានឹងចុះតបណ្តាញដាក់នៅក្នុងដើមឆ្នាំ២០១៨ខាងមុននេះ។ នៅក្នុងឆ្នាំ២០១៨យើងខ្ញុំនឹងអនុវត្តនៅក្នុងទីតាំងទាំងនោះហើយ ហើយនៅក្នុងឆ្នាំ២០១៨នេះ យើងនិងមានផែនការដាក់បំពង់ចែកចាយចំនួន១៥០០០ម៉ែត្រនៅក្នុងសង្កាត់ជើងឯកបន្ថែមនិងដាក់៤ពាន់ម៉ែត្រនៅសង្កាត់ពងទឹក ព្រមទាំងដាក់បំពង់មេនាំទឹកចំនួន២ពាន់ម៉ែត្រទៅសង្កាត់ព្រៃសរ នេះជាផែងការឆ្នាំ២០១៨។
សូមបញ្ជាក់ថា៖ ខណ្ឌដង្កោមាន១៣សង្កាត់គឺ សង្កាត់ដង្កោ ពងទឹក ព្រែកកំពឹស ស្ពានថ្ម រលួស ទៀន គងនយ ព្រៃវែង ព្រៃសរ ក្រាំងពង្រ ប្រទះឡាង សាក់សំពៅ និងសង្កាត់ជើងឯក៕ ដោយ៖កូឡាប