ភ្នំពេញ៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថាទិន្នន័យអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ក្រសួងមហាផ្ទៃបានកត់សំគាល់ឃើញថា មានប្រជាពលរដ្ឋប្រមាណជិត៣៥ភាគរយកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណ។
នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧នេះរដ្ឋបាលរាជធានីភ្នំពេញបានបើកវគ្គផ្សព្វផ្សាយស្ដីពីសេចក្តីណែនាំលេខ០៣៥ ស.ណ.ន របស់ក្រសួងមហាផ្ទៃស្ដីពីការកែតំរូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។
លោកយឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបាៀធ្វើបទបង្ហាញពីទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។ លោក យឹម សំអុល បានឱ្យដឹងថា៖តាមរយៈការសិក្សាផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋនាពេលកន្លងមក ក្រសួងមហាផ្ទៃបានកត់សំគាល់ឃើញថា ប្រជាពលរដ្ឋប្រមាណជិត៣៥ភាគរយកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណដទៃទៀត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពី១ដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុគូលដ្ឋានចល័ត ដែលបានធ្វើឱ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងការស្នើសុំសេវារដ្ឋបាលផ្សេងៗ។ រីឯនីតិវិធីក្នុងការកែតំរូវ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានបច្ចុប្បន្នមានភាពលំបាកស្មុកស្មាញដែលមិនអាចឆ្លើយតបបានទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនោះលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ការងារអត្រានុកូលដ្ឋានមានសារសំខាន់ចំពោះសង្គមជាតិ ជួយពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ សំដៅធានាការអនុវត្តច្បាប់ ការប្រតិបត្តិច្បាប់ និងដំណើរការស្ថាប័នអាចប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។លោកអភិបាលរងរាជធានីភ្នំពេញបានការកែតំរូវ និងធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលក្នុងនោះមាន១០ចំណុចសំខាន់ៗ ប៉ុន្តែចាប់ពីចំណុចទី១ដល់ចំណុចទី៩គឺអាចធ្វើការកែតម្រូវបាននូវទិន្នន័យទាំងឡាយណាដែលមានលក្ខណៈបន្ទាប់បន្សំហើយមិនប៉ះពាល់ដល់អត្តសញ្ញាណ និងរូបវន្ត័បុគ្គល៕ ដោយ៖កូឡាប