Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​កូន​កើត​មក​ងាប់​អស់ ខ្លា​ញី​១​ក្បាល ស្រាប់តែ​កើតទុក្ខ​មិន​ព្រម​ស៊ី​អាហារ សំណាង​ល្អ​ដែល​ម្ចាស់​សួនសត្វ​នេះ គិត​ឃើញ​វិធី​ចម្លែក​សង្គ្រោះ​ជីវិត​របស់​វា​បាន​…

​ពេល​និយាយ​ពី​ខ្លា អ្នកណាៗ ក៏​ប្រាកដជា​គិត​ឃើញ​ពី​សភាវៈ​ក្លៀវក្លា សាហាវ​…​។​

​ប៉ុន្តែ​ខ្លា​ញី​១ ក្បាល​នេះ បែ​ជា​កើតទុក្ខ​រីងរៃ ព្រោះ​កូន​របស់​វា​កើត​មក​ងាប់​គ្មាន​សល់​…​។​

​ម្ចាស់​សួនសត្វ​ដេក​គិត​ចុះ​គិត​ឡើង ក៏​សម្រេច​អនុវត្ត​រឿង​ពុំ​ធ្លាប់​មាន​មួយ​គឺ​ពួកគេ​ចៀ​រយកស្បែក​កូន​ខ្លា​ដែល​ងាប់​មក​បំពាក់​ឲ្យ​កូនជ្រូ​កតូចៗ​… ។ ហើយ​ព្រលែង​ចូល​ទ្រុងខ្លា ។​

ខ្លា​១​ក្បាល​នេះ ប្រាកដ​ជា​នឹកស្មានថា​នេះ​ជា​កូន​របស់​ខ្លួន វា​ប្រែជា​រហ័សរហួន​មួយ​រំពេច ។​

​វា​ពិតជា​មើលថែ “​កូនៗ​” យ៉ាង​ល្អ​ប្រពៃ ។​

រីឯ “​កូនជ្រូក​” ទាំងនេះ ក៏​រីករាយ​សប្បាយ​នឹង​បៅដោះ “​ម៉ែ​” របស់​ពួក​វា​ដែរ ។​

​គិតៗ​ទៅ​ចំណង​ស្នេហ៍​ម្តាយកូន មិនមែន​មាន​តែ​ចំពោះ​មនុស្ស​ទេ ហើយ​វា​ជា​ឱកាស​ដ៏​ស័ក្តិ​សិទ្ធ​អាច​ព្យាបាល​គ្រប់មុខ​ជំងឺ​បាន ថែមទៀត​ផង ៕ ចន្ទ្រា​

×