ឆ្នាំជូត ៖ ផ្លូវចិត្តមិននឹងនរឥទ្ធិពលមិនល្អដល់ប្រសិទ្ធភាពការងារ ។ លុយកាក់ ថ្ងៃនេះពុំអំណោយផលល្អសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា មិនត្រូវអកម្មជ្រុលក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំឆ្លូវ ៖ ការងារ ល្អបំផុត គ្រប់យ៉ាងប្រព្រឹត្តទៅតាមគ្រោងការ ។ លុយកាក់ ធ្លាក់ចុះ រងសម្ពាធច្រើនអំពីលុយកាក់ ។ មនោសញ្ចេតនាមិនល្អ ត្រូវមានការជឿជាក់ចំពោះគ្នា ៕
ឆ្នាំខាល ៖ ការងារ ជួបរឿងរំខានចិត្តច្រើនក្នុងការងារ ។ លុយកាក់ កើតមានខ្ទង់ចំណាយពាក់ព័ន្ធដល់រឿងមនោសញ្ចេតនា ។ មនោសញ្ចេតនា ជាថ្ងៃដ៏សម្រាប់សារភាពស្នេហ៍ ៕
ឆ្នាំថោះ ៖ ការងារ ត្រូវប្រយ័ត្នកុំឲ្យកើតមានកំហុសក្នុងការងារ ។ លុយកាក់ស្ថិរភាព ពុំមានកើតបញ្ហាអ្វីគួរឲ្យខ្វាយខ្វល់ ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ៕
ឆ្នាំរោង ៖ ការងារ ធម្មតាពុំមានអ្វីខុសប្រក្រតីកើតឡើង ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា កុំឲ្យរឿងពីក្រៅឥទ្ធិពលដល់មនោសញ្ចេតនា អ្នកទាំងពីរ ៕
ឆ្នាំម្សាញ់ ៖ ការងារអំណោយផលល្អ លេចឱកាសសហការរកស៊ីច្រើន ។ លុយកាក់ កើនឡើង មានអ្នកជួយទំនុកបម្រុងអំពីប្រាក់កាស ។ មនោសញ្ចេតនា មិនល្អ គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍របស់អ្នក ៕
ឆ្នាំមមី ៖ ការងារ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ រក្សាលុយកាក់របស់របរឲ្យម៉ត់ចត់ បញ្ចៀសត្រូវបាត់បង់ ។ មនោសញ្ចេតនា កើតមានទំនាស់យ៉ាងតានតឹងក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំមមែ ៖ ការងារ ត្រូវនឹងនរដោះស្រាយរាល់បញ្ហាកើតឡើងក្នុងការងារ ។ លុយកាក់ ទោះបីត្រូវចំណាយប្រាក់បន្តិច តែយីអ៊ុននៅតែឡើង ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ៕
ឆ្នាំវក ៖ ការងារ ល្អប្រសើរ ដំណើរការត្រូវតាមផែនការទាំងអស់ ។ លុយកាក់ ស្ថានភាពលុយកាក់ធម្មតា ពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ ។ មនោសញ្ចេតនា ត្រូវជឿជាក់គ្នា មិនត្រូវស្តាប់សម្តីចចេចចចូចពីក្រៅ ៕
ឆ្នាំរកា ៖ ការងារ ទោះបីមានអ្នកឈ្នានីស តែគ្រប់យ៉ាងនៅតែអាចដោះស្រាយបាន ។ លុយកាក់ ថ្ងៃនេះត្រូវរក្សាប្រាក់ក្នុងកាបូប មិនគួរខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ៕
ឆ្នាំចរ ៖ ការងារ ប្រយ័ត្នមានសត្រូវយាយីពីក្រោយខ្នង ។ លុយកាក់ ស្ថិរភាព ។ មនោញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ៕
ឆ្នាំកុរ ៖ ការងារ ត្រូវស្មោះត្រង់សម្តែងគំនិតរបស់ខ្លួនដើម្បីឲ្យការងាររីកចម្រើនជាងមុន ។ លុយកាក់ ត្រូវចេះក្តាប់ឱកាសរកប្រាក់នៅចំពោះមុខ ។ មនោសញ្ចេតនា ល្អប្រសើរ ៕