“បុរសនៅហ្វីលីពីន ដែលត្រូវបានគេផ្តល់គោរម្យងារថា “ស្តេចពស់វែក” បានលាចាកលោកហើយ ហើយរឿងពុំអស់ចិត្តនោះ គឺគាត់បានស្លាប់ដោយផឹកឈាមពស់១ក្បាល ដែលគាត់ចិញ្ចឹមក្រោយពេលវាខាំដៃរបស់ខ្លួន។
អ្នកផងជឿថា កំហុសឆ្គងរបស់ Elies -ស្តេចពស់វែក គឺស្ថិតត្រង់ថា បានផឹកឈាមរបស់ពស់ដែលមានពិសសាហាវបែបនេះ។ អ្នកណាៗក៏ដឹងដែរថា ពស់វែកជាប្រភេទសត្វមានពិសខ្លាំង ហើយការចឹករបស់វាអាចធ្វើឲ្យបាត់បង់ជីវិតបើពុំព្យាបាលភ្លាមៗនោះ។
ប៉ុន្តែចំពោះ Elies ច្រើនឆ្នាំមកនេះ លោកត្រូវបានពស់ចឹករាប់ភ្លេច តែពុំដែលមានបញ្ហាអ្វី ព្រោះលោកចេះរបៀបបង្សាបពិស។ ថ្ងៃអន្សាររបស់គាត់គឺក្រោយពីផឹកឈាមពស់ រួចលោកពុំធ្វើការព្យាបាលអ្វីទាំងអស់ដោយផឹកស្រាបន្ថែម ២-៣កែវ រួចចូលដេក។ ពុំនឹកស្មានថា វាជាវេលាដែលលោកត្រូវ…ដេករហូត។
ពេលចូលដេកស្រាប់តែគាត់ចាប់ផ្តើមបែកពពុះមាត់ រឹងថ្គាម…ធ្វើឲ្យក្រុមគ្រួសារមានការ “ភ្ញាក់ផ្អើល” យ៉ាងខ្លាំង។ ពួកគេក៏ដឹកគាត់ទៅមន្ទីរពេទ្យ តែអនិច្ចាពេទ្យបានប្រកាសថា គាត់បានស្លាប់ហើយ!។
តើមូលហេតុអ្វីបណ្តាលឲ្យគាត់ស្លាប់? Elies រស់នៅខេត្ត Sorsogon។ ថ្ងៃ “អន្សារ” របស់លោកៗបានបើកប្រអប់ដែលតែងផ្ទុកពស់ចិញ្ចឹម នៅលើម៉ូតូ ហើយពស់១ក្បាល ព្រោះតែវាត្រូវកៀបកន្ទុយក្លាយជាកាចសាហាវ បានត្របាក់ខាំដៃឆ្វេងរបស់លោក។ ដោយខឹងខ្លាំងពេកគាត់លែងគិតហេតុផល បានកាត់ក្បាលពស់នោះ រួចផឹកឈាមរបស់វា។
ក្រុមគ្រួសារនៅតែពុំអស់ចិត្តនឹងការស្លាប់នេះ ព្រោះថា Elies ត្រូវពស់ចឹករាប់ភ្លេច ហើយលោកតែបន្សាបពិសឲ្យខ្លួន។ ព័ត៌មានពីការស្លាប់របស់ “ស្តេចពស់វែក” ក៏ធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាច។
Elies ទទួលបានគោរម្យងារនេះពុំមែនងាយៗទេ។ លោកមានចំណងទាក់ទងពិសេសជាមួយពស់គ្រប់ប្រភេទ តាំងពីលោកអាយុ ១៥ឆ្នាំម្លេះ។ លោកបានក្លាយជា “អ្នកការពារ” ដល់សហគមន៍ក្នុងតំបន់នោះ ព្រោះគាត់តែងជួយចាប់ពស់ ឬព្យាបាលអ្នកត្រូវពស់ចឹក តាមទេពកោសល្យផ្ទាល់ខ្លួន។
គេនៅជឿថា មូលហេតុលោកស្លាប់ដោយសារពស់ចឹកសោះឡើយ៕ អាទិត្យ