ភ្នំពេញ ៖ សាកលវិទ្យាល័យមកពីអាមេរិកចំនួន២ ដែលជាដែគូជាមួយសាកលវិទ្យាល័យ AUPP បានប្រកាសទទួលនិស្សិតឱ្យចូលរៀនសម្រាប់ឆមាសថ្មីចាប់ពីពេលនេះតទៅ ។
តាមរយៈកិច្ចសហប្រតិបត្តិការអប់រំលើកម្មវិធីសញ្ញាបត្រពីរ (Dual Degree Program) សាកលវិទ្យាល័យអារីហ្សូណា (The University of Arizona) សាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University) និងសាកលវិទ្យាល័យ AUPP ផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រមកពីអាមេរិកដោយផ្ទាល់ជំនួសឱ្យការទៅសិក្សានៅសហរដ្ឋអាមេរិកនិងត្រូវចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។
កញ្ញា ចាយ ឆវីវណ្ណ និស្សិតកំពុងសិក្សានៅ AUPP បាននិយាយថា កញ្ញាមានគម្រោងទៅសិក្សានៅសហរដ្ឋអាមេរិកបន្ទាប់ពីបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែដោយសារតែមានវត្តមានសាកលវិទ្យាល័យ AUPP ធ្វើឱ្យកញ្ញាប្តូរចិត្តមកសិក្សាយកបរិញ្ញាបត្រនៅសាកលវិទ្យាល័យ AUPP វិញ។
ឆវីវណ្ណ បានបន្ថែមថា “សិក្សានៅ AUPP ដូចគ្នាទៅនិងការសិក្សានៅសហរដ្ឋអាមេរិក ហើយអ្វីដែលពិសេសជាងនេះ គឺនិស្សិត AUPP នឹងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិកដោយចំណាយថវិការតិច។”
សញ្ញាបត្រមកពីអាមេរិកដែលទទួលបាននៅ AUPP ជាសញ្ញាបត្រដែលទទួលស្គាល់ជាសកល អនុញ្ញាតឱ្យនិស្សិតមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់និងសាកលលោក ក៏ដូចជាការបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត។
សិស្ស-និស្សិតដែលមានបំណងសិក្សានៅសាកលវិទ្យាល័យ AUPP ដើម្បីទទួលបានសញ្ញាបត្រពីរ អាចមកទំនាក់ទំនងនិងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ថ្ងៃចូលរៀននៅនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ ចូលទៅកាន់ Facebook: American University of Phnom Penh ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕ ដោយ ៖ កូឡាប