Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទោស​ឲ្យ​កែលម្អ​ប៉ុស្តិ៍​រដ្ឋបាល​អសកម្ម ពេល​នគរបាល​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​៦៥​ឃុំ​-​សង្កាត់ នៅ​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ទាំង​៦៥​ឃុំ​សង្កា​ត់នៃ​៩​ស្រុក​ក្រុង ហើយ​បាន​ព្រមាន​និង​ណែនាំ​អោយប្រញាប់​ភ្ញាក់រលឹក​ឡើងវិញ​នូវ​ប៉ុ​ស្ថិ៍​រដ្ឋបាល​អសកម្ម​មួយចំនួន​តូច​ដែល​នៅតែមាន​បទល្មើស ហើយ​បង្ក្រាប​មិនបាន​ថែមទៀត​។ កិច្ចប្រជុំ​បន្ទាន់​នោះបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦-៧ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំ​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​បំណង​នៃ​កិច្ចប្រជុំ​នេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​។​ក្នុងនោះ​ត្រូវអនុវត្ត​ការងារ​របស់ខ្លួន​ឱ្យបាន​លទ្ធផល​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ពោលគឺ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ភាគច្រើន​បាន​អនុវត្ត​ល្អ​និង​ឆ្លើយតប​តាម​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហើយក៏​ពេញចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ហើយ​។ ប៉ុន្តែ​ស្នងការដ្ឋាន​ក៏​នៅតែ​គេ​រកឃើញថា​មាន​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​មួយចំនួន​តូច​មាន​ភាព​អសកម្ម​ការងារ​. បណ្តាលអោយ​កើតមាន​បទល្មើស​ព្រហ្មទណ្ឌ​នានា តែ​បង្ក្រាប​មិនបាន​។ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ធ្លាក់​និង​មិន​ជាប់​ចំណាត់ថ្នាក់​ស្តីពី​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ហើយ​។ ដូច្នេះ​ត​ហ​រូ​វ​កែលម្អ ពង្រឹង​ឡើងវិញ ពុំ​នោះទេ​នឹងមាន​ការដាក់​ពី​ន័យ​ហើយ​។​

​សូម​រំលឹកថា យោង​ការវាយតម្លៃ​ពី​ក្រសួងមហាផ្ទៃ​អោយដឹងថា អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប្រចាំឆ្នាំ​២០១៧ សម្រាប់​ខេត្ត​មាន​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​ចំនួន​៥០​ឃុំ​សង្កាត់ លើ​៦៥​ឃុំ​សង្កាត់ ជាប់​ចំណាត់ថ្នាក់​លេខ​២ មាន​ចំនួន​៨​ឃុំ​សង្កាត់ ជាប់​ចំណាត់ថ្នាក់​លេខ​៣​មាន​ចំនួន​៦​ឃុំ​សង្កាត់ និង​មិន​ជាប់​ចំណាត់ថ្នាក់​មាន​ចំនួន​១​ឃុំ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បានដាក់​ចេញ​នូវ​វិធានការ​ក៏ដូចជា​បទបញ្ជា​ទៅដល់​មន្ត្រី​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋ​ដែល​កើត​បទល្មើស​ព្រហ្មទណ្ឌ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​រួចហើយ មិនទាន់​បង្ក្រាបបាន ត្រូវតែ​តាម​ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​ជនល្មើស​ឱ្យបាន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ដោយ​ធ្វើការ​ងារ​នេះ​យកចិត្តទុកដាក់​បំផុត​៕ ដោយ ៖ បន្ទាយ​

 

×