Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ស្រី ចាន់ថន បាន​សួរ​ទៅ​​អ្នករៀបចំ​ចាប់​គូរ​ប្រដាល់ កែវ រំ​ចង់ មិន​ព្រម​មើល​ដៃគូរ​ប្រកួត កម្ពស់​របស់​កីឡាករ​មុន​សិន​

spot_img

​ភ្នំពេញ​ ៖ ក្រោយ​បរាជ័យ ក្នុង​ទឹក​ទី​២ ជាមួយ​កីឡាករ អ៊ុ​យក្រែន លើ​សង្វៀន Thai Fight នៅលើ​ទឹកដី​ថៃ គេ​បាន​ឃើញ កែវ រំ​ចង់ កំពុង​ធ្វើ​ដំណើរ​វិល​ម​ក​កម្ពុជា​យើង​វិញ​ហើយ ទាំង​ជាំភ្នែក និង​បែក​មាត់​។​

​ក្នុងការ Live វីដេអូ​នេះ ជាមួយ​ទឹកមុខ ប៉ោង​ហើម ដោយ​កណ្តាប់ដៃ​របស់​កីឡាករ​អ៊ុយ​ក្រែនេះ កែវ រំ​ចង់ នៅ​បញ្ជាក់ឲ្យ​រឹតតែ​ច្បាស់​ថា រំ​ចង់ ពិត​ជា​អ្នក​ដែល​ស្រឡាញ់​កីឡា​ពិតប្រាកដ​មែន បើ​ទោះ​ខ្លួន​រង​ការឈឺចាប់​យ៉ាងណា ក៏​នៅតែ​ស៊ូទ្រាំ​រហូតដល់​ថ្នាក់​ដួលសន្លប់​។​

​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​បាន​ចាំ​ពី​ការប្រកួត​ដែល​ទើបតែ​បញ្ចប់ក្តៅៗ​រវាង​អ្នក​ប្រដាល់ កែវ រំ​ចង់ និង​អ្នក​ប្រដាល់ អ៊ុយ ក្រែន ខណៈ​ការប្រកួត​បាន​បង្កើន​កម្តៅ​សាច់ដុំ​ដាក់​គ្នា​ធ្វើឲ្យ​អ្នកទស្សនា​ផ្ទាល់​អង្គុយ​លែង​ជាប់​កៅអី ស្រាប់តែ​អាជ្ញាកណ្ដាល​បញ្ឈប់ កែវ រំ​ចង់ ត្រឹម​ទឹក​ទី​២ ក្រោយ​ត្រូវ​មួយ​ដៃ​ចំ​ថ្ពាល់ពេញៗ​ដេក​ដួល​លើ​តាប​ពី ។​

​ដោយ​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា បើ​យោង​តាម​ហ្វេ​សប៊ុក​ផ្លូកា​ររបស់ Kun Khmer Boxing បាន​បង្ហោះ​វីដេអូ​មួយ ពី​ការប្រកួត​រវាង កែវ រំ​ចង់ និង Oleksandr Moisa ជនជាតិ អ៊ុ​យក្រែន​។ ការប្រកួត​ដ៏​ធំ​មួយ​នេះ បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​ប្រទេស​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មួយ​ឈ្មោះ Thai Fight​។ ជាពិសេស​ក្នុង​ទឹក​ទី​១ បើទោះបី កែវ រំ​ចង់ មាន​កម្ពស់​មិន​ស្មើ​ជាមួយ​គូប្រ​កួតក្តី តែ រំ​ចង់ ពិតជា​មាន​ការតស៊ូ និង​
​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ណាស់​ទៅ​លើ​គូ​ប្រកួត​។ កីឡាករ​ខ្មែរ​យើង​មួយ​រូប​នេះ ពិតជា​មិន​រា​ថយ​ទេ តែងតែ​សម្រុក​ដើរ​ចូល​រហូត​ជាមួយ​ស្មារតី​ប្រឹងប្រែង ដើម្បី​មុខមាត់​ជាតិ​របស់​ខ្លួន​។​

រហូត​ចូលមក​ដល់​ក្នុង​ទឹក​ទី​២ រំ​ចង់ នៅតែ​តស៊ូ​ត​យ៉ាង​ស្វិតស្វាញ ដោយ​ដាល់​ចំ​មុខ​គូរ​ប្រកួត​ជាច្រើន ដោយ​មិនឲ្យ​គូ​ប្រកួតមើលងាយ​ឡើយ ។ តែ​ជា​អកុសល​ភ្លាត់ស្លៀត ត្រូវបាន​គូប្រកួត​វាយ​ចំ​មុខ​មួយ​ដៃ​ក្នុង​ទម្ងន់​មួយ​ធ្ងន់​ធ្វើឲ្យ កែវ រំ​ចង់ ចាញ់​គូប្រកួត នៅក្នុង​ទឹក​ទី​២​នេះ​។​

​ក្រោយ​ពេល​ចប់​ការប្រកួត កែវ រំ​ចង់ ក៏​បាន​ប្រាប់​មូលហេតុ​ពិត​មួយ​ជូន​មហាជន​ទូទៅ​ដែល​បាន​គាំទ្រ និង​ទុកចិត្ត​លើ​រូប​លោក​កន្លងមក ដោយ​បញ្ជាក់​ប្រាប់​យ៉ាងច្បាស់​ថា “​សុំទោស ពុក​ម៉ែ បងប្អូន ទាំងអស់​គ្នា​ផង​។ គេ​ខ្ពស់​ពេក ចូល​វៃ​គេ​មិន​កើត​ទេ​”​។ ក្រោយ​ឃើញបែបនេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន បាន​សម្តែង​នូវ​អារម្មណ៍​អាណិត​ដល់ កែវ រំ​ចង់ ជាខ្លាំង ហើយ​អ្នកខ្លះ​ទៀត​ក៏​បាន​លើកទឹកចិត្ត​ផងដែរ​ថា កុំ​អស់សង្ឃឹម​ឲ្យសោះ idol ដោយ​ពួកគេ​នៅ​តែ​គាំទ្រ​កីឡាករ​រូបនេះ​ដដែល ព្រោះ​ការប្រកួត​តែងតែ​មាន​ការ​ឈ្នះ និង​ចាញ់ មិន​អាច​ជៀសផុត​ឡើយ​។​

​តែ​ទោះជា​យ៉ាងណា​ក៏​នៅ​មាន​អ្នក​ផ្តល់​កម្លាំងចិត្ត​ដល់​រំ​ចង់​ជា​ច្រើន​នាក់​ផង​ដែរ​។ ជាក់ស្តែង​លោក ឧកញ៉ា ស្រី ចាន់ថន បាន​បង្ហោះ​សារ​លើកទឹកចិត្ត​មួយ​ជូន​កីឡាប្រដាល់​ខ្មែរ កែវ រំ​ចង់ បើទោះបី រំ​ចង់ ចាញ់​ដៃ​គូប្រកួត​ក៏ដោយ ក្នុង​នោះ​អ្វី​ដែល​រឹតតែ​ពិសេស​នោះ ឧកញ៉ា ក៏បាន​ផ្តល់​នូវ​ថវិកា​មួយចំនួន​ថែមទៀត ដើម្បី​ជូន កែវ រំ​ចង់ ទុក​មើលថែ​សុខភាព​។ លោក ឧកញ៉ា ក៏​បាន​បង្ហោះ​សារ លើក​ឡើងថា ​៖ “​បង​គ្មាន​ពាក្យ​និយាយ លើស​ពី​ការលើកទឹកចិត្ត ដល់​ប្អូន​រំ​ចង់​ដោយ​ការតស៊ូ យ៉ាង​ស្វិតស្វាញ ហូរ​ញើស​ឈាម​ស្រស់​លើ​សង្វៀន​ប្រដាល់ ដើម្បី​មុខមាត់​ប្រទេសជាតិ​មាតុភូមិ​របស់​យើង​។ ខ្ញុំ​មាន​ចម្ងល់​បន្តិច ហេតុ​អី​បានរៀបចំ ចាប់​គូរ មិន​ព្រម​មើល​ដៃគូរ​ប្រកួត​ដូចជា​កម្ពស់​របស់​កីឡាករ​មុន​សិន ដូច​ជា​កីឡាករ សុខ ហ៊ុច ក៏​ធ្លាប់​ប្រដាល់​ថ្នាក់ជាតិ ចាញ់​ដោយ​ការ​កម្ពស់​ម្តង​ហើយ​ដូចនេះ​សូម​បងៗ​អ្នក​រៀបចំ​ការងារ​ចាប់​គូរ​ប្រដាល់​នេះ ជួយ​សម្របសម្រួល​និង​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ជាមុនសិន​( បើ​ខ្ញុំ​និយាយ​ពាក្យ​ពេចន៍ មិន​គាប់​បី​សូម​អធ្យាស្រ័យ​ផង​)​ជា​ការលើកទឹកចិត្ត​ដល់​ប្អូន កែវ រំ​ចង់ បង​សូម​ជូន​ជា​ថវិកា​ចំនួន 4.000.000 រៀល ដើម្បី​មើល​ថែ​សុខភាព​ប្អូន ហើយ​ជា​ចុង​ក្រោយ​បង​ជូនពរ​ប្អូន​ឲ្យបាន​ឆាប់​ជា​សះស្បើយ និង​បន្ត​ការ​វឹក​ហាត់​បន្ថែមទៀត​។ គាំទ្រ​ការតាំង​ចិត្ត​របស់​ប្អូន​ជានិច្ច អរគុណ​សម្រាប់​ការប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​”៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×