Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ថែ​សួន​ឆ្ងល់​គ្រប់​គ្នា​ថា ហេតុ​អ្វី​ទោច​ពួកគេ​មាន​កូន បើ​វា​ត្រូវ​គេ​ពន្យារកំណើត​ឲ្យ​ហើយ​ (វីដេអូ)

spot_img

អ្នក​មើល​ថែ​សួនសត្វ San Diego ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា សហរដ្ឋ​អា​មេ​រិច បាន​សម្តែង​ការភ្ញាក់ផ្អើល បន្ទាប់​ពី​ទោច​ខ្មៅ​ដ៏​ធំ​មួយ​បង្កើត​បាន​កូន​មួយ​ក្បាល​។ ពួកគេ​ភ្ញាក់ផ្អើល​ដោយសារតែសត្វ​ទោច​ញី​​នោះ​ ត្រូវបាន​គេ​ចាក់​ថ្នាំ​ពន្យា​កំណើត តែ​វា​នៅតែ​អាច​បង្កើត​កូន​បាន​។​

​អ្នកគ្រប់គ្រង​សួនសត្វ​បាន​និយាយថា ទោច​ឈ្មោះ Eloise អាយុ ៣៧​ឆ្នាំ ត្រូវបាន​គេ​ពន្យា​កំណើត​​អោយ​ជា​ច្រើន​ឆ្នាំ​មកហើយ បន្ទាប់​ពី​វា​បង្កើត​បាន​កូន​ជា​ច្រើន​ក្បាល​ជាមួយនឹង​ទោច​ឈ្មោល​ឈ្មោះ​ Unkie​ ។​

​អ្នកគ្រប់គ្រង​បន្ថែមទៀតថា នោះ​គឺជា​ការ​បង្កើតកូន​ដ៏​គួរឲ្យភ្ញាក់ផ្អើល​។ មន្ត្រី​នៅ​សួនសត្វ​និយាយថា​ ពួកគេ​មិន​បានដឹង​ទាល់តែ​សោះ​ថា Eloise កំពុងតែ​ផើម​រហូតដល់​នាង​កើតកូន​។​

​អ្នកគ្រប់គ្រង​ការ​មើលថែ​សត្វ​ឈ្មោះ Jill Andrews បាន​ថ្លែងថា “​ពួក​យើង​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់​សោះ ថា​ហេតុអ្វី​ថ្នាំពន្យារ​កំណើត​​មិន​មាន​ប្រសិទ្ធភាព​”​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា ពួកយើង​នៅ​តែ​សប្បាយចិត្ត ព្រោះ​វា​ជា​ការ​ផ្តល់​កំណើត​ដល់​សត្វ​​កម្រ និង​ជិត​ផុត​ពូជ​៕ ​ប្រភព​៖ upi​

សុភ័ក្ត្រ

spot_img
×