Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលកំណត់​តិចតួច​ពេល​កាំកុងត្រូល ត្រួតពិនិត្យ​ទំនិញ​អាហារ​នៅ​ផ្សា​របឹង​ត្រកួន​

​បន្ទាយមានជ័យ ៖ រកឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលកំណត់​មួយចំនួន ពេល​សមត្ថកិច្ច​កាំកុងត្រូល​សហការ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ត្រួតពិនិត្យ​ទំនិញ​អាហារ​នៅ​ផ្សា​របឹង​ត្រកួន​។​

​លោក សាន ស៊ានហូ ប្រធាន​ដា​ខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​៧​ធ្នូ​ឆ្នាំ​២០១៧​ថា​: សមត្ថកិច្ច​កាំកុងត្រូល​សហការ​នឹង​សមត្ថកិច្ច​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត សមត្ថកិច្ច​នគរបាល​ប​ហរ​ឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​លោក​តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ត្រួតពិនិត្យ​ទំនិញ​អាហារ​នៅ​ផ្សា​របឹង​ត្រកួន ជាយដែន​ថៃ រក​ទល់មុខ​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ ដោយ​ឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលកំណត់​មួយចំនួន​។​

​លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មា​នេ​ជ៏​យ​អោយដឹងថា​: ការចុះ​ត្រួតពិនិត្យ​លើ​គុណភាព​. អនាម័យ កាលកំណត់​ប្រើប្រាស់ ការតាំង​លក់ទំនិញ​មាន​សារធាតុ​គីមី​នោះ បានធ្វើ​ឡើង​នៅ​ផ្សា​របឹង​ត្រ​កូន ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក នា​ថ្ងៃទី​៧​ធ្នូ ដោយ​សមត្ថកិច្ច​ឆែកឆេរ ដកហូត​នូវ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស​មាន​ដំណាប់​កន្ទួត ១១​គ​ក្រ​, ទឺ​ក​ក្រូច​១​យួរ ស្មើ​១២​ដប កំទេច​មី ២០​កញ្ចប់​។​

​លោក ស៊ាន ស៊ី​ណាត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ណែនាំ ក្រើនរំលឹក​ដល់​បងប្អូន​អាជីវករ​អ្នកលក់ដូរ​ទំនិញ​ម្ហូបអាហារ​ស្ទើរ​គ្រប់សព្វ​តាំងពី​អាហារ​ប្រហុក​ផ្អក​ត្រីងៀត​ត្រីឆ្អើរ ត្រីប្រឡាក់ ជ្រក់ ត្រី​សាច់ បន្លែ ផ្លែឈើ គ្រឿងទេស​ក៍ ទាំង​ផលិតផល​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដើម្បីអោយ​ចេះ​យកចិត្តទុកដាក់​លើ​ការតាំង​លក់​អោយមាន​អនាម័យ​លើ​គុណភាព លើ​សុវត្ថិភាព លើ​កាលកំណត់​ប្រើ​ប្រស លើ​អនាម័យ ក៏ដូចជា​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​សារធាតុ​គិ​មី​និង​ជាតិពុល​ហាមឃាត់​។ ចំពោះ​លទ្ធផល​រកឃើញ​ទំនិញ​មាន​បញ្ហា​តិចតួច​ដូចខាងលើ សមត្ថកិច្ច​ចាត់ទុកថា ជាការ​ភ្ញាក់រលឹក​និង​យកចិត្តទុកដាក់ ទទួលខុសត្រូវ​ចំពោះមុខ​ទំនិញ​របស់ខ្លួន​ជាមួយ​អ្នកប្រើប្រាស បរិភោគ​ហើយ​៕ ដោយ ៖ បន្ទាយ​

×