សណ្តែកដីផ្ទុកសារជាតិជីវជាតិមានប្រយោជន៍សម្រាប់សុខភាពសរសៃឈាមបេះដូង -នេះបើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យផេនស៊ីលវ៉ានៀ (អាមេរិក) ។
ពួកអ្នកស្រាវជ្រាវបានតាមដានសុខភាពរបស់បុរសធាត់ ឬ លើសទម្ងន់ តែទាំងអស់គ្នាសុទ្ធតែមានសុខភាពល្អ ។ អ្នកទាំងនេះត្រូវបានផ្គត់ផ្គង់អាហារមានជាតិខ្លាញ់ច្រើន ។ ក្នុងនោះ ១ក្រុមត្រូវបានឲ្យបរិភោគបន្ថែមសណ្តែកដី ៨៥ ក្រាម ។
ការត្រួតពិនិត្យឈាមបន្ទាប់ពីនោះ បង្ហាញថា ក្រុមមានបរិភោគបន្ថែមសណ្តែកដី នោះបានថយចុះដល់ ៣២% បរិមាណទ្រីគ្លីសេវីដ ប្រៀបនឹងអ្នកមិនបរិភោគ ។
នេះជារឿងគួរឲ្យយកចិត្តទុកដាក់ ព្រោះអាហារប្រចាំថ្ងៃរបស់យើងម្នាក់ៗតែងបង្កការកើនបរិមាណខ្លាញ់ក្នុងឈាម ហើយបាតុភូតនោះអមទៅតាមនូវហានិភ័យឈឺបេះដូង ។
ពួកអ្នកស្រាវជ្រាវជឿថា សណ្តែកដីអាចជម្នះផ្នែកណានោះនៃស្ថានភាពនេះ អាស្រ័យដោយជួយកែប្រែឲ្យប្រសើរភាពរីកយារ និងកន្ត្រាក់របស់ស្រទាប់ទ្រាប់ក្នុងសរសៃឈាម , ទប់ស្កាត់បាតុភូតក្រឹនរឹង ។
ទស្សនាវដ្តី JAMA Internal Medicine ឆ្នាំ ២០១៥ ធ្លាប់ចុះផ្សាយលទ្ធផលស្រាវជ្រាវមួយ ពិនិត្យមើលរបបអាហាររបស់មនុស្ស ២០០.០០០ នាក់ លើពិភពលោក រកឃើញថាអ្នកបរិភោគសណ្តែកដីជាប្រចាំ តែងកម្រមានហានិភ័យស្លាប់ដោយសារជំងឺបេះដូងជាងអ្នកមិនសូវបរិភោគ ។
សណ្តែកដីមានបរិមាណជាតិខ្លាញ់មិនឆ្អែត រួមជាមួយអាស៊ីត Oleic ជួយបន្ថយកូឡេស្តេរ៉ូល«អាក្រក់» និងកើនកូឡេស្តេរ៉ូល «ល្អ» ក្នុងឈាម, ទប់ស្កាត់ជំងឺសរសៃឈាម និងស្ត្រូក ។ ក្រៅពីនេះ សណ្តែកដីក៏សម្បូរជាតិសរសៃ ជួយប្រព័ន្ធរំលាយអាហារ, បញ្ចៀសទល់លាមក ៕ រតនៈ