ភ្នំពេញ ៖ ករណីឃាតកម្ម បុរសម្នាក់យកកំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) បានកើតឡើងកាលពីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៣និង ០០ នាទី ស្ថិតនៅចំណុចបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជនសង្ស័យម្នាក់បានមានជម្លោះជាមួយជនរងគ្រោះជា(ប្រពន្ធ)ហើយបានយកកាំបិតចុងស្រួចចាក់ទៅលើប្រពន្ធបណ្តាលឲ្យរងបួសធ្ងន់ ក្រោយពីជនសង្ស័យធ្វើសកម្មភាពហើយជនសង្ស័យបានព្យាយាមទៅធ្វើអតឃាត់ខ្លួនដោយរត់ចូលឡានសម្លាប់ខ្លួនឯងតែម្តង។
ជនសង្ស័យឈ្មោះ ផុន ភ័ក្រ្ត ភេទប្រុស អាយុ ៣៣ឆ្នាំ។
ជនរងគ្រោះឈ្មោះ ទុយ ចន្តា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរប កម្មករ ។
បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះ កំពុងសង្រ្គោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ក្នុងករណីនេះ ចំពោះជនសង្ស័យនិងត្រូវអនុវត្តតាមច្បាប់ បន្ទាប់ពីគ្រូពេទ្យធ្វើការសង្រ្គោះនិងព្យាបាលឲ្យជាសះស្បើយ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី




