Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិ​ភ័យ​តក់ស្លុត បន្ទាប់ពី​ពពែ​មួយ​ក្បាល​កើតកូន​មក រូបរាង​ដូច​ជ្រូក និង​មនុស្ស​

spot_img

កសិករ​ម្នាក់​នៅក្នុង​ប្រទេស​ភី​លី​ពី​ន បាន​តក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​បាន​ឃើញ​ពពែ​របស់គាត់​ ​បង្កើត​កូន​មួយ​ក្បាល មាន​រូបរាង​ដូច​ជ្រូក​ពាក់កណ្តាល និង​មនុស្ស​ពាក់កណ្តាល​។​

​បន្ទាប់ពី​ឃើញ​សត្វ​ចម្លែក​នោះ គេ​មាន​ការព្រួយបារម្ភ និង​ភ័យខ្លាច​ថា វា​គឺជា​បណ្តា​ស​សារ ហើយ​វា​អាច​នឹង​នាំ​សំណាង​អាក្រក់​ដល់​ក្រុមគ្រួសារ​នោះ​។​

​អ្នក​ភូមិ​មួយ​ចំនួន​ព្រមទាំង​និយាយ​ថា សត្វ​នោះ​អាច​ជា​បី​សា​ច​។​

​អ្នកស្រី Josephine Repique អាយុ ៤០​ឆ្នាំ បាន​និយាយថា ពពែ​គាត់​បាន​ឈឺពោះ​កើតកូន​កាល​ ​ពី​ដើម​ខែវិច្ឆការ នៅ​កសិដ្ឋាន​ដ៏​តូច​របស់​គាត់ ស្ថិតក្នុង​ខេត្ត Sultan Kudarat ប្រទេស​ភី​លី​ពី​ន​។​

​ពពែ​ញី​នោះ​បង្កើតកូន​បាន ២​ក្បាល ប៉ុន្តែ​មួយ​ក្បាល​មាន​រូបរាង​ចម្លែក ដោយ​ពាក់កណ្តាល​ដូច​ជ្រូក​ ​និង​ពាក់កណ្តាល​ដូច​មនុស្ស ហើយ​វា​បាន​ធ្វើឲ្យ​អ្នក​ភូមិ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​។​

​អ្នកស្រី​និយាយថា កូន​ពពែ​នោះ​មើល​ទៅ​ដូច​ជ្រូក ហើយ​ក៏​រាង​ដូច​មនុស្ស​ផង​ដែរ​។​

​គាត់​និយាយ​ថា ពួក​យើង​មាន​អារម្មណ៍​តក់ស្លុត​ណាស់​។ ពួក​យើង​ពិបាក​ពន្យល់ថា វា​ដូច​អ្វី​ណាស់​។​

​ជា​អកុសល កូន​ពពែ ២​ក្បាល ព្រមទាំង​មេ​របស់​វា​បាន​ស្លាប់​ទាំងអស់ បន្ទាប់ពី​កើត​កូន​រួច ដែល​ធ្វើឲ្យ​មាន​ការភ័យខ្លាច​កាន់តែខ្លាំ​ង​ពី​សំណាក់​អ្នក​ភូមិ ដោយ​ពួកគេ​គិតថា វា​គឺជា​បណ្តាសារ ដែល​អាច​នាំ​សំណាង​អាក្រក់​ដល់​គ្រួសារ​នោះ​៕

​ប្រភព​៖ Mirror​

សុភ័ក្ត្រ

spot_img
×