នារីម្នាក់ឈ្មោះ លាប សុភា បានជ្រុះបាត់កាបូបតូចមួយដែលនៅក្នុងនោះមានដូចជា៖ លុយប្រហែល440$ លុយខ្មែរមួយចំនួន, អត្តសញ្ញាណប័ណ្ណ កាតធនាគារ និង កាតការងារមួយចំនួនទៀត កាលពីថ្ងៃទី២៣ វិច្ឆិកា ក្នុងថ្ងៃទី៣នៃពិធីបុណ្យអុំទូក ។ ប៉ុន្តែ ទើបតែកាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា ម្សិលមិញនេះ នាងបានសម្រេចចិត្តប្រកាសនៅលើហ្វេសប៊ុក ស្នើសុំអ្នកដែលរើសបាន ជួយប្រគល់ឲ្យនាងវិញផង ព្រោះនាងត្រូវការចាំបាច់សម្រាប់កាតមួយចំនួនប៉ុណ្ណោះ ។
នៅលើគណនីរបស់ខ្លួនដែលមានឈ្មោះថា Maraket Si La សុភា បានសរសេររៀបរាប់ថា៖ «សួស្តីបងប្អូនទាំងអស់គ្នា សូមជួយshareផង
នាងខ្ញុំឈ្មោះ លាប សុភា បានបាត់បូបលុយពណ៌ខ្មៅតូចដែលនៅក្នុងកាបូបនៅក្នុងរូបភាព កាលពីថ្ងៃទី 23/11/2018 ជាថ្ងៃចុងក្រោយនៃបុណ្យអុំទូក នៅក្នុងផ្សារbox ville siem reap(concert) ដោយនាងខ្ញុំមិនដឹងថា ធ្វេីជ្រុះ រឺ មានអ្នកបន្លំយកពីកាបូបស្ពាយ?
នៅខាងក្នុងកាបូបមាន លុយប្រហែល440$ លុយខ្មែរមួយចំនួន, អត្តសញ្ញាណប័ណ្ណ កាតធនាគារ និង កាតការងារមួយចំនួនទៀត ។
អាស្រ័យដួចហេតុខាងលេី បេីបានប្រទះឃេីញសូមជួយប្រាប់ផង 015 20 17 18
បញ្ជាក់: នាងខ្ញុំត្រូវការកាតមួយចំនួនជាចាបាច់»
ដោយ៖ ចន្ទី