ក្រុងកំពង់សោម គឺជាក្រុងមួយមានឆ្នេរសមុទ្រដ៏ធំស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទៅលេងកំសាន្តភ្លូកទឹកភ្លូកដីកាលពីមុនៗ ជាពិសេសនៅនៅក្នុងអំឡុងពេលបុណ្យជាតិធំៗម្តង ។ ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ ឃើញថាទីក្រុងនេះត្រូវបានគេនិយាយថា បានប្រែមកសភាពស្ងប់ស្ងាត់ភ្ញៀវទេសចរយ៉ាងខ្លាំង បន្ទាប់ពីកើតមានកំណើនជនជាតិមករស់នៅលើទឹកដីនេះយ៉ាងច្រើន ហើយមួយចំនួននៃពួកគេបានបង្កអសន្តិសុខក្នុងរូបភាពផ្សេងៗនោះ ។
ភ្ជាប់ជាមួយរឿងនេះ កាលពីពេលថ្មីៗនេះ តារាកំប្លែងអ្នកនាងខ្ញុង ខណៈបានទៅលេងក្រុងកំពង់សោម អ្នកនាងក៏បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងមួយ ព្រោះថា តំបន់ទេសចរណ៍ដ៏ធំមួយនេះ បានមានសភាពស្ងប់ស្ងាត់ខ្លាំង ធ្វើឲ្យអ្នកនាងនឹកស្មានពុំដល់ ដែលលឺគេនិយាយមួយពាន់ដង មិនស្មើបានឃើញផ្ទាល់មួយម្តង ។
ប៉ុន្តែ ក្រោយពីតារាកំប្លែងសម្បូរវោហាស័ព្ទរូបនេះ បានចេញវីដេអូនិយាយត្អូញត្អែរទាក់ទងនឹងបញ្ហានេះបន្ថែមថា នៅកំពង់សោមឥឡូវនេះ រកផ្ទះសំណាក់ធូរថ្លៃគេងមិនបានទេ ហើយចំណែកសណ្ឋាគារវិញ គឺថ្លៃកប់ពពករហូតដល់ជាង 100 $ ឯណោះ ក្នុង១យប់ ស្រាប់តែថ្មីៗនេះ បុរស២នាក់បានចេញមុខប្រតិកម្ម រិះគន់ទៅអ្នកនាងយ៉ាងចាស់ដៃតែម្តង ៕ ដោយ៖ ឧត្តម
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូទី១របស់លោក «Thearath Yorn»
វីដេអូទី២របស់លោក «ចាំអូន រហូត បេះដូងឈប់ដើរ»
វីដេអូរបស់តារាកំប្លែងអ្នកនាងខ្ញុង