មួយផ្នែកធំនៃឧបករណ៍កាត់សក់ដូចជា កាំបិតកោរ, ឡាម សុទ្ធតែមានលទ្ធភាពត្រូវជាប់ឈាម និងចម្លងវីរុសរលាកថ្លើម B និងថែមទាំងហ៊ីវ ពីមនុស្សម្នាក់នៅមនុស្សម្នាក់ ពិសេសចំពោះអ្នកមានទម្លាប់កោរត្រងោល ។
ពួកអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង ទើបនឹងព្រមានហានិភ័យឆ្លងវីរុសរលាកថ្លើម B និងហ៊ីវ តាមរយៈឧបករណ៍កាត់សក់ ។
របាយការណ៍វិទ្យាសាស្ត្រចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង ឲ្យដឹងថា ភាគច្រើននៃឧបករណ៍កាត់សក់ ដូចជាកាំបិតកោរ, ឡាម សុទ្ធតែមានលទ្ធភាពប្រឡាក់ឈាម និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពិសេសចំពោះអ្នកមានទម្លាប់កោរត្រងោល – ម៉ូតដ៏ពេញនិយមពុំត្រឹមតែនៅទ្វីបអាហ្វ្រិក តែនៅតំបន់ផ្សេងៗជាច្រើនលើពិភពលោក ដូចជាអាមេរិកខាងជើង និងអឺរ៉ុប ។
បណ្ឌិត Zandile Spengane សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Cape Twon, ប្រធានក្រុមស្រាវជ្រាវ ឲ្យដឹងថា ក្រុមស្រាវជ្រាវបានទៅកាន់ហាងកាត់សក់ ៥០ កន្លែង នៅអាហ្វ្រិកខាងត្បូង សំណូមពរប្តូរឧបករណ៍កាត់សក់ចាស់យកឧបករណ៍ថ្មី ។ ឧបករណ៍ចាស់នេះបន្ទាប់មក ត្រូវបាននាំយកទៅបន្ទប់ពិសោធន៍ដើម្បីវិភាគ ។ លទ្ធផលបង្ហាញថា ៤២% នៃឧបករណ៍មានជាប់ឈាម, ក្នុងនោះ ៨% ជាប់ឈាមវិជ្ជមានជាមួយវីរុសរលាកថ្លើម B ។
តាមបណ្ឌិត Spenane, ទោះបីពុំទាន់រកឃើញវីរុសហ៊ីវលើឧបករណ៍នាំទៅបន្ទប់ពិសោធន៍, ប៉ុន្តែលើទ្រឹស្តីបទ, គឺអាចមានហានិភ័យឆ្លងហ៊ីវតាមផ្លូវនេះ ។
តាមពួកអ្នកវិទ្យាសាស្ត្រថា ផ្លូវចម្លងរលាកថ្លើម B គឺស្រដៀងហ៊ីវ រួមមានផ្លូវឈាម, រួមភេទ និងចម្លងពីម្តាយទៅកូន ។ ក្នុងនោះសំខាន់គឺផ្លូវឈាម, រួមភេទ និងចម្លងពីម្តាយទៅកូន ។ ក្នុងនោះសំខាន់គឺផ្លូវឈាម, ឆ្លងពេលបញ្ចូលឈាមមានវីរុស ឬចាក់គ្រឿងញៀន… ។ ក្រៅពីនេះអាចនិយាយដល់ករណីមួយចំនួនងាយឆ្លងវីរុសរលាកថ្លើម B ដូចជាប្រើរួមគ្នាឧបករណ៍មានលទ្ធភាពប្រឡាក់ឈាមពីអ្នកជំងឺ ដូចជាកាំបិតកោរពុកមាត់, ច្រាសដុសឆ្មេញ ។ វីរុសរលាកថ្លើម B ក៏ឆ្លងតាមស្នាមដាច់រលាត់, ឧបករណ៍សាក់ និងចោះរន្ធត្រចៀកដែលមិនបានសម្លាប់មេរោគ ៕ សូយន