Thursday, July 7, 2022

បង្ក្រាប​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់​មនុស្ស​៣​នាក់​

​ឧត្តរមានជ័យ ​៖ ស្នងការដ្ឋាន​នគរបាល​ឧត្តរមានជ័​យ បានឲ្យដឹងថា ថ្ងៃ​ច័ន្ទ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​រសៀល កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​អន្លង់វែង ចុះបង្ក្រាប​ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿង ញៀន​បាន​ចំនួន ១ ករណី នៅ​ចំណុច ផ្ទះ​ជនសង្ស័យ ស្ថិននៅ​ភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ផេង តារា ស្នងការរង​នគរបាល​ឧត្តរមានជ័​យ​៖ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់ គឺ​១.​ឈ្មោះ សូត្រ ដា​ណេ ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។ ២.​ឈ្មោះ ចាន់ សុ​ភី ភេទ​ប្រុស អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ៣.​ឈ្មោះ ថុង សៀក​ឡាង ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ​រស់នៅ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ដកហូត​សម្ភារៈ​វត្ថុតាង​រួមមាន : ថ្នាំញៀន​(ICE)​ទឹកកក ចំនួន ១ កញ្ចប់ ធំ ស្មើ ១៨,២៥​ក្រាម ទូរស័ព្ទដៃ ចំនួន ៥ គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ១ បំពង់​សម្រាប់​ប្រើប្រាស់​និង សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ