Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​២​នាក់ ទៅ​វត្ត​ភ្នំ តថ្លៃ​នារី​ផ្កាមាស​យក​ទៅ​ដេក​ផ្ទះសំណាក់ មិនទាន់​បាន​អីៗ​ផង ស្រាប់តែ​ឆក់​ទូរស័ព្ទ​រត់​បាត់​

spot_img

​ភ្នំពេញ ​៖ យុវជន​វ័យក្មេង​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក zoomer-x មករក​ពួក​ស្រី​រកស៊ី​ផ្លូវភេទ នៅ​ម្ដុំ​វត្តភ្នំ ដើម្បី​យក​ទៅ​កំដ​អារម្មណ៍​របស់​ខ្លួន តែ​ត្រូវ​ពួកនាងៗ បោក​យក​លុយ និង​ទូរស័ព្ទ កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។​

​នៅ​មុនពេល​កើតហេតុ រូបគាត់ រួមជាមួយ​នឹង​មិត្តភក្តិ បាន​នាំគ្នា​ជិះ​ម៉ូតូ​១​គ្រឿង ដឹក​គ្នា​មករក​ស្រីៗ នៅ​ម្ដុំ​កែង​នឹង​វត្តភ្នំ ដើម្បី​យក​ទៅ​ជួល​ផ្ទះសំណាក់​ដេក​ម្នាក់​មួយ ។ ពេល​ជិះ​មក​ដល់​កែង​ខាងកើត​វត្ត​ភ្នំ​ក៏​បាន​ជួប​នឹង​ស្រីៗ​ផ្កា​មាស ដែល​នាំ​គ្នា​ឈរ​ចាំ​ហៅ​ម៉ូយ ។ ដូច​បំណង​មែន ទើប​ពួកគាត់​ទាំង​ពីរ​នាក់ ឈប់​ម៉ូតូ​ដើម្បី​តថ្លៃ​គ្នា​អស់​រយៈពេល​ប្រហែលជា​១៥​នាទី ទើប​ត្រូវ​តម្លៃ​គ្នា​ក្នុង​ម្នាក់​ម្ភៃ​ដុល្លារ ក៏​បាន​បបួលគ្នា​មក​ជួល​ផ្ទះសំណាក់​ដេក​នៅ​ម្ដុំ​បឹងកក់​។ តែ​ត្រូវ​នាងៗ​បោក​យក​លុយ​និង​ទូរស័ព្ទ រត់គេច​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​១ បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ឃាត់ខ្លួន​ស្រីៗ និង​បុរស​ម្នាក់ ដែល​បាន​យក​ច្រ​វ៉ាក់ មក​វាយ​ទៅលើ​ជនរងគ្រោះ មក​ធ្វើ​ការសួរនាំ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×