រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ជម្រាបដល់បណ្តាអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំងអស់ថា សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវ ស្របច្បាប់ នៅក្រសួងមហាផ្ទៃ មានសិទ្ធិពេញលេញ ក្នុងការធ្វើសកម្មភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ជាធរមាន ព្រមទាំងលក្កន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល ០៣ថ្ងៃ មុនពេលចាប់ផ្តើមធ្វើសកម្មភាពដូចមុននោះឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ
ខាងក្រោមនេះជាសេចក្តីជូនដំណឺងទាំងស្រុង ៖