Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រំលោភ​សេពសន្ថវៈ​លើ​អនីតិជន

spot_img

​ខេត្ត​រតនគិរី​ ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បរ​កែវ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទីង​ចាក់ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨ នៅត្រង់ចំណុច​ក្នុង​ផ្ទះល្វែង​កម្មករ​ស្នាក់​នៅ ស្ថិតក្នុង​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី ដែល​ពាក់​ពន្ធ័​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​។​

​នគរបាល​បាន​ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនរងគ្រោះ នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជនរងគ្រោះ​ឈ្មោះ ស ក​-​ញ ភេទ​ស្រី អាយុ ៨​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី ។​ជនសង្ស័យ​ឈ្មោះ ហន ហាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាក់​កាតា​ម​និតិ​វិធី​ច្បាប់​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×