Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន “​ព្រមាន​” អាមេរិក​កុំឲ្យ​សំរុកចូល​វាយប្រហារ​កូរ៉េខាងជើង​?

ចិន​បាន​ឆ្លើយតប​នឹង​សមយុទ្ធ​រួម​ថ្ងៃទី ៤/១២ របស់​អាមេរិក និង​កូរ៉េខាងត្បូង តាមរយៈ​សកម្មភាព​ស​ម​យុទ្ធ ពុំ​ធ្លាប់​មាន​នៅ​ជិត​ឧបទ្វី​កូរ៉េ -​នេះ​បើ​តាម​កាសែត Business Insider ។​

​យន្តហោះ Su-30 និង​យន្តហោះ​ទម្លាក់​គ្រាប់​រយៈ​ចម្ងាយ​ឆ្ងាយ H-6K របស់​ចិន​កំពុង​ធ្វើ​សមយុទ្ធ​នៅ​ប៉ែក​ខាងលិច​សមុទ្រ​ប៉ាស៊ីហ្វិក​។​

តាម​នោះ​ក្រុង​ប៉េកាំង កំពុង​អះអាង​តួនាទី​របស់​ខ្លួន​ជា​សម្ព័ន្ធមិត្ត​មួយ ក្នុង​សន្ធិសញ្ញា​ជាមួយ​ក្រុង​ព្យុង​យ៉ាង នៅ​អំឡុង​ពេល​ភាព​តានតឹង កាន់តែ​កើនឡើង​រវាង​អាមេរិក និង​កូរ៉េខាងជើង​។​

​ការរារាំង​ជម្លោះ​មួយ​ទាក់ទង​ដល់​កូរ៉េខាងជើង គឺជា​ផលប្រយោជន៍​ជាតិ​របស់​ចិន -​ប្រទេស​ដែល​ធ្លាប់​រួមដៃគ្នា​ជាមួយ​ក្រុង​ព្យុង​យ៉ាង ក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ​អំឡុង​ឆ្នាំ ១៩៥០ សតវត្សរ៍​មុន​។​

យន្តហោះ J-20 របស់​ចិន ក្នុង​សមយុទ្ធ​ប៉ែក​ខាងលិច​សមុទ្រ​ប៉ាស៊ីហ្វិក​

​តាម Li Jie អ្នកជំនាញការ​យោធា​នៅ​ប៉េកាំង បាន​ប្រាប់​កាសែត SCMP ថា ៖ “​អំឡុង​ពេល​ដែល កងទ័ព​រំដោះ​ចិន​ប្រកាស​ពី​ការធ្វើ​សមយុទ្ធ​ទ័ពអាកាស​នៅ​ខ្សែបន្ទាត់ និង​តំបន់​ដែល​ពួកគេ​ពុំ​ធ្លាប់​ហោះហើរ​កាត់​នោះ វា​ជា​ការព្រមាន​ដល់​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល​ថា ពុំ​ត្រូវ​ញុះញង់​ទីក្រុង​ព្យុង​យ៉ាង​បន្ថែមទៀត​ទេ​”​។​

​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់បំផុត​ជាមួយ​កូរ៉េ​ខាងជើង ចិន​អាច​រាំង​ស្កាត់​ចរន្ត​ទុន​ហូរ​ចូល​ប្រទេស​ឯកោ​មួយ​នេះ​បាន​យ៉ាង​ល្អ ហើយ​តាមរយៈ​នោះ​វា​ធ្វើ​ឲ្យ​ឈាន​ដល់​ការ​ដួល​រំលំ​របស់​ក្រុង​ព្យុងយ៉ាង -​នេះ​បើ​តាម Business Insider ។ ប៉ុន្តែ​ផលប្រយោជន៍​ជាតិ​របស់​ចិន គឺ​កូរ៉េខាងជើង​ចាំបាច់​ត្រូវ​ជា​ប្រទេស​របាំង ដើម្បី​រារាំង​កុំឲ្យ​អាមេរិក បញ្ជូន​ទ័ព​មក​កៀក​ព្រំដែន​ចិន​បាន​។​

ផ្គត់ផ្គង់​ឥន្ធនៈ​លើ​អាកាស​ក្នុង​សមយុទ្ធ​របស់​យោធា​អាកាស​ចិន​

​​ទង្វើ​សមយុទ្ធ​ព្រមៗ​គ្នា​លើ​អាកា​សទាំង ២​នេះ អាច​បញ្ជាក់​ថា ប្រសិនបើ​កូរ៉េខាងជើង​រង​ការវាយលុក​នេះ មហាអំណាច​ទាំង​២ អាច​ប្រឈមមុខគ្នា​សារជាថ្មី​ម្តងទៀត ក្រោយ​ការប្រយុទ្ធ​ដ៏​សាហាវ​នៅ​ឧបទ្វីប​កូរ៉េ កាលពី​ឆ្នាំ ១៩៥០-១៩៥៣៕ សូ​យ​ន​

 

×