Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន​ដីធ្លី​បឹងកក់ និង​បុរី​កីឡា​ប្រមូលផ្តុំ​គ្នា ស្ដាប់​ការប្រកាស​សាលដីការ​សកម្មជន​ដីធ្លី​បឹងកក់ ទេព វណ្ណី​

​ភ្នំពេញ​៖​តុលាការ​កំពូល​បាន​បើក​សវនាការ​ប្រកាស​សាលដីកា សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វណ្ណី នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ។ នៅ​ព្រឹក​ថ្ងៃនេះ សកម្មជន​ដីធ្លី​បឹងកក់​និង​បុរី​កីឡា​ជាច្រើន​នាក់ បាន​នាំគ្នា​មក​ប្រមូលផ្តុំ​គ្នា ដើម្បី​ស្ដាប់​ការប្រកាស​សាលដីកា​សកម្មជន​ដីធ្លី​បឹងកក់​ទេព វណ្ណី ត្រង់​ចំណុច​មុខ​តុលាការ​កំពូល ផ្លូវ​សុធារស កែង​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មាន​ការប្រមូលផ្តុំ​ពី​សកម្មជន​ដីធ្លឺ​បឹងកក់ និង​បុរី​កីឡា ចំនួន​១៥​នាក់។ ដឹកនាំដោយ ៖

១-ង៉ែត ឃុន ( យាយម៉ាមី )
២-ផាន់ ឈុនរ៉េត
៣-ចាន់ ពុទ្ធិស័ក្ត
៤-សរ ស៊ន ( បុរីកីឡា )

​នា​ព្រឹក​នេះ តុលាការ​កំពូល​បាន​ជំនុំជម្រះ​លើ​សំណុំរឿង សកម្មជន​សហគមន៍​បឹងកក់​បួន​នាក់​រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និង​អ្នកស្រី ហេង មុំ ដែល​ត្រូវបាន​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ពី “​បទ​ប្រមាថ​” និង “​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់ទោស​”​។​

​ប្រសិន​បើ​តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ស្ត្រី​ទាំង​បួន​នាក់ ប្រឈម​នឹង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​៦​ខែ ផ្អែក​តាម​បញ្ញត្តិ​មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការតវ៉ា​រឿង​ដីធ្លី​កាលពី​ឆ្នាំ​២០១១ នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​។ អ្នកស្រី ទេព វ​ន្នី ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន តាំងពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ហើយ​អ្នកស្រី​កំពុង​រង់ចាំ​សវនាការ​បណ្ដឹង​សារទុក្ខ ពាក់ព័ន្ធ​នឹង​ការផ្ដន្ទាទោស​ក្នុង​សំណុំរឿង​ផ្សេង​មួយទៀត​៕ ដោយ​៖​កូឡាប​

×