Thursday, July 7, 2022

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ថ្លា ១៧​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។​

​ពួកគេ​ទាំង ៩​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ២​ថ្ងៃ​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន ​៖

១/ ឈ្មោះ យ៉ុន ចំរើន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,២/ ឈ្មោះ ព្រៃ សំ​អូន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ,៣/ ឈ្មោះ រៀម សា​រ៉េ​ម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,៤/ ឈ្មោះ តឿ តួ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៥/ ឈ្មោះ ជា សុខ​ជី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ,៦/ ឈ្មោះ សួ រតនៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៧/ ឈ្មោះ ក្រី រ៉ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១:២៣​នាទី ចំណុច បន្ទប់​ជួល​លេខ​៤A ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

៨/ ឈ្មោះ វិន ថា​ន់​អាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ,៩/ ឈ្មោះ ង្វៀង យ៉ាំង​សី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១:០០​នាទី នៅ​ចំណុច ផ្លូវ​បេតុង​(​កំរោង​៣) ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​វិធានការ​ជំនាញ​ក្រោម​ការសាកសួរ របស​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០៩​នាក់ ខាងលើ បាន​សារភាព​ថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​